ភា សុភក្រ្តា ចែកផ្លូវជាមួយក្លិប ក្រសួងការពារជាតិ?
លោក ភា សុភក្ត្រា បានបញ្ចេញអត្ថបទមួយលើបណ្តាញសង្គមផ្ទាល់ខ្លួនដែលបានបង្ហាញពីការមិនបានបន្តដឹកនាំក្លិប ក្រសួងការជាតិ ទៀតនោះទេសម្រាប់ការប្រកួតដែលនៅសល់ក្នុងលីហ្គកំពូលកម្ពុជា ជាពិសេសក្នុងជំរុំហ្វឹកហាត់ក៏មិនមានវត្តមានរបស់គ្រូបង្វឹកកម្រិត A នេះដែរ ។
ប្រភពចេញពីក្លិបទ័ព បានបង្ហើបថា ក្រោយពីចាញ់ក្លិបបាល់ទាត់ គិរីវង់សុខសែនជ័យ គ្រូបង្វឹក ភា សុភក្ត្រា មិនបានមកដឹកនាំក្លិបទៀតនោះទេដោយមានតែលោក ទេព ឡុងរចនា តែប៉ុណ្ណោះ ហើយក្លិបមិនទាន់បានប្រកាសជាផ្លូវការនោះទេ សម្រាប់ការចាកចេញរបស់គ្រូបង្វឹកដែលជួយក្លិបឈ្នះជើងឯកសម្តេច ហ៊ុន សែន ឆ្នាំ ២០១៨ ។ទោះបីយ៉ាងណាមិនទាន់ មានការបញ្ជាក់ពីក្លិបក្រសួងការពារជាតិ និង លោក ភា សុភក្ត្រា ផ្ទាល់នោះទេចំពោះរឿងនេះ ។
សូមបញ្ជាក់ថាអតីតគ្រូបង្វឹកក្រុមយុវជនជម្រើសជាតិបាល់ទាត់កម្ពុជាបានចូលដឹកនាំក្រុមក្រសួងការពារជាតិក្នុងឆ្នាំ ២០១៧ ដោយបានជួយអោយក្លិបរងជើងឯកលីហ្គកំពូលកម្ពុជា និងឈ្នះជើងឯកសម្តេច ហ៊ុន សែន ឆ្នាំ ២០១៨ ខណៈឆ្នាំរដូវកាលនេះលោកដឹកនាំបានចំនួន៨ប្រកួតឈ្នះ៤ស្មើ២និងចាញ់២ ស្ថិតនៅលេខរៀង ៥ ក្នុងតារាងលីហ្គកំពូលកម្ពុជា ៕