West Ham និង Lyon ឈ្នះទាំង៣ប្រកួតដំបូងនៅ Europa League តែញញួរធំល្អជាងរឿងមួយ
West Ham United និង Lyon ជាក្រុម២ដែលមិនទាន់របូតពិន្ទុក្នុងការប្រកួត៣លើកដំបូង នៃវគ្គចែកពូល Europa League រដូវកាលនេះ។
ក្នុងការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ក្រុមញញួរធំបានយកឈ្នះ KRC Genk របស់បែលហ្ស៊ិក ៣ទល់នឹង០។ ចំណែក Lyon របស់បារាំង បានឈ្នះក្រុមសាធារណរដ្ឋឆែក ៣ទល់នឹង៤។
សរុបពិន្ទុប្រចាំពូល H ៣ប្រកួតជើងទី១ West Ham មាន៩ពិន្ទុពេញ និង Lyon មាន៩ពិន្ទុនៅពូល A។ ប៉ុន្តែក្រុមញញួរធំ មិនទាន់របូតគ្រាប់បាល់ឡើយ និងរកបាន៧គ្រាប់។ ចំណែក Lyon រកបាន៩គ្រាប់ តែរបូត៣គ្រាប់។
មានច្រើនក្រុមទៀតដែរដែលមិនទាន់ចាញ់ក្នុងការប្រកួតកន្លងមក ខណៈ Galatasaray ក៏មិនទាន់របូតគ្រាប់បាល់ តែរកបានតែ២គ្រាប់ប៉ុណ្ណោះ៕