ប្រធានក្លិបថាយហ្គឺរធ្លាប់តវារឿងអាជ្ញាកណ្ដាលច្រើនដង តែមិនដែលបានផលវិជ្ជមាន
ក្នុងការប្រកួតក្របខណ្ឌ Cambodian Premier League កាលថ្ងៃសៅរ៍ ទី១៣ ខែសីហា លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ មិនសប្បាយចិត្តឡើយពេលកូនក្រុមរបស់លោកត្រូវបានកីឡាករវិសាខាបង្កកំហុសម្ដងហើយម្ដងទៀត ប៉ុន្តែលោកអាជ្ញាកណ្ដាល ឃិន ឧសីហា មិនបានពិន័យអ្វីឡើយ។
នៅនាទី៣៤ ម៉ៅ ពិសិដ្ឋ របស់ថាយហ្គឺរ បានអូសបាល់ក្នុងប្រអប់ ហើយអ្នកចាំទី វីរៈ ដារ៉ា របស់វិសាខា បាលូកជើងទៅរារាំងបណ្ដាលឲ្យដួល តែមិនមានការពិន័យឡើយ។ អ្នកទស្សនាមួយចំនួនក៏មិនសប្បាយចិត្តដែរ។
ក្រោយចប់ការប្រកួតលោក Akihiro Kato បានសរសេរថា “៖ញុំបានដាក់ឯកសារតវ៉ាជាច្រើនដងមកហើយ។ ប៉ុន្តែសូម្បីតែម្តង ក៏គ្មានទទួលបានលទ្ធផលវិជ្ជមានដែរ! បើមនុស្ស និងអង្គភាព គេនឹងទទួលស្គាល់ហើយកែលំអ ដូច្នេះគេនឹងរីកចម្រើន។ គ្មានកំហុស ក៏គ្មានការរីកចម្រើន យើងត្រូវការកែប្រែទាំងអស់គ្នា។ ខ្ញុំហត់ណាស់😢។”
ទាក់ទងទៅនឹងបញ្ហានេះដែរ លោក បែ មករា អ្នកចាត់ការក្លិបបាល់ទាត់បឹងកេតបានលើកឡើងក្នុង comment មួយថា “៖រឿងអជ្ញាកណ្តាលជារឿងរសើប តាមគំនិតខ្ញុំបើសិនជាអាចគួរបន្ថែមអជ្ញាកណ្តាលពីរទៀតនៅខាងក្រោយបង្គោលទីទាំងសងខាង ដើម្បីអោយកាន់តែសុក្រិត ដោយសារយើងមិនទាន់មានលទ្ធភាពដើម្បីប្រើ VAR។”