លោក Ten Hag កំពុងទាក់ចិត្តកុំអោយ Ronaldo ចាកចេញពីក្លឹប
លោក Erik ten Hag អ្នកចាត់ការថ្មី Manchester United ដែលបានមកបន្តតំណែងពីលោក Ralf Rangnick សម្រាប់រដូវកាលថ្មីខាងមុខបាននិយាយថា លោកចង់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo បន្តនៅក្លឹបបិសាចក្រហមតទៀត។
ទាក់ទិននឹងរឿងនេះលោក Ten Hag បាននិយាយថា” ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីធ្វើការងារជាមួយនឹង Ronaldo នៅថ្ងៃខាងមុខនេះ។ Ronaldo ពិតជាកំពូលកីឡាករ តាមរយៈអ្វីដែលគេបានបង្ហាញយើងកន្លងមក ហើយខ្ញុំគិតថា គេនៅតែមានមហិច្ឆតាចង់ខ្លាំងអញ្ចឹងដដែលអញ្ចឹង “។
លោក Ten Hag ក៏បានបញ្ជាក់ផងដែរ លោកបានចាប់ផ្ដើមធ្វើការងារឲ្យ Man Utd ចាប់ពីថ្ងៃចន្ទ ដើម្បីត្រៀមរៀបចំក្រុមនេះឡើងវិញតាំងពីមុនរដូវកាលចាប់ផ្ដើមតែម្ដង។
សម្រាប់ការដឹកនាំ Man Utd របស់លោក Ten Hag ត្រូវបានគេរំពឹងថានឹងមានការកែទម្រង់ច្រើន ដោយលោកបានចុះកុងត្រាជាមួយក្លឹបនេះរហូតដល់ ឆ្នាំ២០២៥ ជាមួយនឹងលក្ខខណ្ឌអាចបន្តកុងត្រាថ្មីមួយឆ្នាំថែមទៀតផង៕
The Nightmare