ចូលដឹកនាំភ្លាម Zidane ទិញយកខ្សែការពារពីក្រុម Porto មួយភ្លែត
បើយោងតាមការប្រកាសរបស់ក្លឹបអាធិរាជស Rea Madrid បានចុះផ្សាយឲ្យដឹងថា ក្លឹបទើបតែចុះហត្ថលេខាជាមួយក្លឹបនៅប៉ុកទុយហ្គាល FC Porto ក្នុងការនាំយកកីឡាករខ្សែការពារ Ender Militao មកកាន់ទឹកដីអេស្ប៉ាញ ហើយនេះគឺជាការនាំយកកីឡាករដំបូងក្រោមការដឹកនាំដោយលោក Zinedine Zidane មកចូលរួមជាមួយ Real Madrid។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ កីឡាករដែលមានដើមកំណើតជនជាតិប្រេស៊ីលរូបនេះ ត្រូវបាន Real Madrid ឲ្យដឹងថា រូបគេបានចុះកិច្ចសន្យា៦ឆ្នាំក្នុងតម្លៃខ្លួន ៥០លានអឺរ៉ូ ពោលគឺដល់ឆ្នាំ២០២៥។ កីឡាករវ័យ២១ឆ្នាំនេះ ទើបតែផ្លាស់ពីក្លឹប Sao Paulo មកកាន់ Porto ក្នុងឆ្នាំ២០១៧-២០១៨ និយាយជារួម ទើបតែមករស់នៅជាមួយ Porto បានមួយរដូវកាល ក៏ត្រូវ Real Madrid ទិញយកតែម្តង។ លេងបានមួយឆ្នាំឲ្យក្លឹប Porto, Ender Militao បានបង្ហាញខ្លួនចំនួន២០លើកក្នុងនាមជាខ្សែការពារ និងអាចស៊ុតបាល់បញ្ជូលទីបានចំនួន២គ្រាប់៕