
គ្រូ AJAX លោក Erik ten Hag ថា Benfica ជាក្រុមពូកែឆ្លៀតឪកាសផ្ដួលគូរប្រកួតនៅ Champion League
គ្រូបង្វឹកក្រុម Ajax Amsterdam លោក Erik ten Hag បាននិយាយថា ក្រុមរបស់លោកមិនហ៊ានមើលស្រាលគូប្រកួត Benfica ក្នុងការប្រកួត Champions League នៅថ្ងៃពុធនោះទេ ទោះបីជា ឆ្លងកាត់វគ្គចែកពូលជាមួយនឹងពិន្ទុពេញក៏ដោយ។
កន្លងមក Benfica តែយកឆ្លៀតពេលយកឈ្នះដៃគូរនៅពេលធ្វេសប្រហែសហើយពួកគេមានខ្សែការពាររឹងមាំ ដូចជា Nicolas Otamendi និង Vertonghen នេះបើយោតាមលោក Ten Hag បានប្រាប់សន្និសីទសារព័ត៌មានមុនការប្រកួត។
ឯខ្សែការពារ Daley Blind បាននិយាយថា Ajax ដែលបានបញ្ចប់វគ្គចែកពូលកាលពីខែវិច្ឆិកាឆ្នាំមុនជាមួយនឹងការឈ្នះចំនួន 6 ដងពេលនេះក្លឹបកំពុងតែរីករាយជាមួយនឹងជ័យជំនៈ ហើយក៏ត្រៀមធ្វើបានល្អជាងនេះផងដែរ” ៕
-FI-