ខ្សែបម្រើ វ៉ា សុខថន ត្រូវចាកចេញពីក្លិប ណាហ្គាវើល ទៅបារាំង ភ្លាមៗ
ខ្សែបម្រើ វ៉ា សុខថន របស់ក្លិបបាល់ទាត់ ណាហ្គាវើល ត្រូវបង្ខំចិត្តចាកចេញពីក្លិប ទៅប្រទេស បារាំង ភ្លាមៗ ក្រោមហេតុផល បញ្ហាផ្ទាល់ខ្លួន ។
គេហទំព័រផ្លូវការក្លិប ណាហ្គាវើល បានបញ្ជាក់ថា យើងពិតជាមានការសោកស្ដាយអំពីការចាកចេញរបស់ សុខថន ដោយសារ មូលហេតុផ្ទាល់ខ្លួន ដែលតម្រូវឱ្យរូបគេ ត្រូវត្រឡប់ទៅប្រទេសបារាំងវិញភ្លាមៗ។ សូមជូនពរដល់ សុខថន ឲ្យការធ្វើដំណើរទៅប្រទេសបារាំងវិញប្រកបដោយសុវត្ថិភាព។
ខ្សែបម្រើវ័យ ៣៣ ឆ្នាំ រូបនេះជាកូនខ្មែរកើតនិងរស់នៅប្រទេស បារាំង បានមកប្រឡូកបាល់ទាត់ស្រុកខ្មែរជាមួយ ភ្នំពេញក្រោន ហើយបានផ្លាស់ពីក្លិប ភ្នំពេញក្រោន មកចូលរួមជាមួយ ណាហ្គាវើល ក្នុងរដូវកាល ២០២០ ។
សម្រាប់រដូវកាលថ្មី ២០២១ នេះរូបគេទើប ជួយក្លិបបាន២ប្រកួត ប៉ុណ្ណោះ ដោយឈ្នះ បឹងកេត ១ ទល់ ០ និង ចាញ់ ព្រះខ័នរាជស្វាយរៀង ៣ ទល់ ១ ៕