Haaland ជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅ Man City គិតត្រឹមមួយរដូវកាល
ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីទល់នឹង Bournemouth នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ Haaland បានក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេរបស់ Man City ក្នុងរដូវកាល Premier League ។
Haaland មាន២៧គ្រាប់នៅ Premier League រដូវកាលនេះ លើសកំណត់ត្រាដែលកាន់កាប់ដោយ Sergio Aguero (២៦ គ្រាប់ក្នុងរដូវកាល ២០១៤/១៥) ។
រដូវកាល១៩៧១/៧២ Man City មានខ្សែប្រយុទ្ធដ៏មានប្រសិទ្ធភាពជាង Haaland ដែលជា Francis Lee រកបាន ៣៣គ្រាប់។ យ៉ាងណាមិញការប្រកួតពេលនោះមិនទាន់ហៅថា Premier League ទេ។
Haaland តែម្នាក់ឯងមានគ្រាប់បាល់ច្រើនជាងក្រុមក្នុង Premier League 2022/23 ដូចជា Chelsea (២៣គ្រាប់), West Ham (២១គ្រាប់), Bournemouth (២១គ្រាប់), Crystal Palace (១៩គ្រាប់), Everton (១៧គ្រាប់)៕