
Ralf Rangnick ថា Man United ត្រៀមខ្លួនហើយដើម្បីយកឈ្នះលើ AT Madrid
គ្រូបង្វឹកក្រុម Manchester United លោក Ralf Rangnick បាននិយាយថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួត Champions League វគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេនៅទឹកដី Atletico Madrid នៅយប់នេះ ខណៈពេលដែល Atletico Madrid បានឈានដល់វគ្គចាញ់ធ្លាក់៨លើក ក្នុងរយៈពេល ៩រដូវកាលចុងក្រោយរបស់ពួកគេហើយ Man Utd ឡើងដល់វគ្គ 16 ក្រុមចុងក្រោយជាលើកដំបូងចាប់តាំងពីឆ្នាំ 2018-19 ។
យ៉ាងណាមិញនាពេលកន្លងមកខ្សែប្រយុទ្ធ Cristiano Ronaldo ជាចំណែកកធំមួយដែលបានជួយ Man United ឈានទៅវគ្គ 16 ក្រុមចុងក្រោយ ដោយបានស៊ុតបញ្ចូលទីនៅចុងម៉ោងពេលប៉ះ Atalanta ក្នុងផ្ទះ និងក្រៅដី និង Villarreal ។
យ៉ាងណាមិញការប្រកួតនេះខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Edinson Cavani មិនបានធ្វើដំណើរជាមួយក្រុមឡើយដោយបញ្ហាក្រលៀន។
-Monsoon-