ជម្រើសជាតិ U19 កម្ពុជាចេញទៅប្រកួត AFF នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំដែលជាប់ក្នុងបញ្ជី២៣នាក់ចុងក្រោយ បានចាប់ផ្ដើមការហ្វឹកហាត់ជុំគ្នាជាផ្លូវការនាកីឡដ្ឋាន RSN ល្ងាចថ្ងៃអង្គារ ទី២៨ ខែមិថុនា នេះក្រោមការបង្ហាត់ពីលោក Koji Gyotoku ដើម្បី AFF U19 Championship 2022 ដែលប្រព្រឹត្តទៅពីចន្លោះថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែកក្កដា។
ក្រុម U19 កម្ពុជានឹងចាកចេញពីព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ដើម្បីឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ី សម្រាប់ព្រឹត្តិការណ៍ AFF U19 Championship 2022 ដែលកម្ពុជាស្ថិតក្នុងពូល B មាន ម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និងសិង្ហបុរី។
ក្រុមកម្ពុជាត្រូវបើកឆាកប៉ះសិង្ហបុរី ថ្ងៃទី០៣ ខែកក្កដា បន្តដោយជំនួបជាមួយម៉ាឡេស៊ីថ្ងៃទី០៥ ខែកក្កដា, ឡាវ ថ្ងៃទី០៧ ខែកក្កដា និងទីម័រខាងកើត ថ្ងៃទី១១ ខែកក្កដា។
ចំណែកពូល A មានម្ចាស់ផ្ទះឥណ្ឌូនេស៊ី, ថៃ, មីយ៉ាន់ម៉ា, វៀតណាម ប្រ៊ុយណេ និងហ្វីលីពីន។ ក្រុមលេខ១ និងលេខ២ ពីពូលទាំង២នឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្ត៕