UEFA ពិចារណាផ្លាស់ប្តូរទីតាំងការប្រកួតផ្តាច់ព្រ័ត្រ Champions League
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA កំពុងពិចារណាចង់ផ្លាស់ប្តូរទីតាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះ ដោយសារវិបត្តិតានតឹងរវាងប្រទេសរុស្ស៊ីនឹងប្រទេសអ៊ុយក្រែនកើនឡើងគួរឲ្យព្រួយបារម្ភ។
តាមការគ្រោងទុកកន្លងមក វគ្គផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលនេះ នឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែឧសភា ខាងមុខ នាទីលាន Krestovsky ទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។ ប៉ុន្តែពេលនេះ ភាពតានតឹងបានកើតឡើងដោយរុស្ស៊ីបានបញ្ជូនទាហានទៅតំបន់ពីរដែលកាន់កាប់ដោយអ៊ុយក្រែន ហើយមានការភ័យខ្លាចថា មានការឈ្លានពានបានកើតឡើង។
មកទល់ពេលនេះ មិនទាន់មានការសម្រេចយ៉ាងណាដែរ ប៉ុន្តែទីលាន Wembley របស់អង់គ្លេស គឺជាទីតាំងមានភាគរយខ្ពស់ជាងគេ ដែលអាចជាកន្លែងជំនួសថ្មី ៕
-FA