
Real ឈ្នះ Valencia បន្ថយគម្លាតពី Barca ត្រឹម៥ពិន្ទុ
Real Madrid បានផ្ដួល Valencia ២ទល់នឹង០ ក្នុងការប្រកួតក្របខណ្ឌ La Liga នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ថយគម្លាតពីក្រុមកំពូលតារាង Barcelona ត្រឹម៥ពិន្ទុ។
ក្រុមអធិរាជសបាននាំមុខក្នុងនាទី៥២ ពីការទាត់មួយជើងឆ្វេងដោយ Marco Asensio។ ខ្សែប្រយុទ្ធប្រេស៊ីល Vinicius Jr. អបអរការចូលលេងលើកទី២០០របស់គេនៅ Real Madrid ជាមួយនឹងគ្រាប់បាល់នាទី៥៤។
ដល់នាទី៧២ Gabriel Paulista របស់ Valencia ទទួលបានកាតក្រហម បន្ទាប់ពីទាត់ Vinicius។
Karim Benzema រកបានមួយគ្រាប់ដែរ តែបន្ទាប់ពី VAR ឃើញថា បានបង្កកំហុសលើគូប្រជែង។ ក្រោយមកគេក៏មានបញ្ហាភ្លៅ ប៉ុន្តែលោក Carlo Ancelotti បង្ហើបថា ស្រាលទេ៕