ពិសេសមែន ! កីឡាករគុនខ្មែរហាត់មិនគិតថ្លៃនៅក្លិបប្រដាល់លក្ខណស្តង់ដារបស់កីឡាករបារាំងបេះដូងខ្មែរ
ដោយសារស្រលាញ់គុនខ្មែរលោក Bidaut Derek ជនជាតិបារាំងដែលស្រលាញ់គុនខ្មែរបានចំណាយទុនជាច្រើនដើម្បីបើកក្លិបប្រដាល់លក្ខណៈ ស្តង់ដាអន្តរជាតិនៅកម្ពុជា និងស្វាគមន៍គ្រប់ កីឡាករគុនខ្មែរដែលចង់ទៅហាត់នៅក្លិបប្រដាល់របស់លោកដែលទើបបង្កើតនេះ ។
អ្នកប្រដាល់គុនខ្មែរដែលលោកគ្រូ ម៉ា សេរី ដាក់ឈ្មោះថាបារាំងបេះដូងខ្មែរ បញ្ជាក់ថាដោយសារលោកស្រលាញ់កីឡាតាំងពីតូច ហើយចូលចិត្តក្បាច់គុនរបស់ខ្មែរទើបលោកមិនអាច ទៅណាចោលប្រទេសមួយនេះ ក្តីស្រមៃរបស់លោកគឺចង់បង្កើតក្លិបប្រដាល់លក្ខណៈស្តង់ដាមួយ នៅប្រទេសកម្ពុជាឥលូវគឺបានសម្រេចហើយ ។ បុរសកើតនៅទីក្រុង ម៉ាកសី បន្ថែមថាប្រទេសកម្ពុជាមិនទាន់មានក្លិបប្រដាល់ដែលមាន លក្ខណស្តង់ដានោះទេដូចនេះលោកសម្រេចបង្កើតក្លិបលក្ខណស្តង់ដាដែលមានសម្ភារៈគ្រប់គ្រាន់ កន្លែងមានអនាម័យ ហើយសម្រាប់កីឡាករគុនខ្មែរដែលចង់មកហាត់លោកស្វាគមន៍គ្រប់ពេល ដោយមិនគិតថ្លៃហាត់ឡើយ និងអាចមានឱកាសនាំពួកគេទៅប្រកួតនៅក្រៅប្រទេសទៀតផង ។
ក្លិបប្រដាល់នេះមិនត្រឹមតែជាកន្លែងហាត់ប្រដាល់គុនខ្មែរនោះទេ ថែមទាំងមានសេវាកម្មជាច្រើនទៀត ដូចជាហាត់ប្រាណដើម្បីសុខភាព, ស្ទីម , យ៉ូហ្គា និងទទួលសិស្សដែលចង់ហាត់ដើម្បីឡើងប្រកួត ដើម្បីរាងស្អាត រឺសម្រកគីឡូជាដើម ។ ក្លិបដែលឈ្មោះថា (ប្រដាល់ ) នេះលោកនឹងបើកសម្ភោធជាផ្លូវការណ៍នៅថ្ងៃទី ១ កញ្ញា ខាងមុខនេះ ដែលមាន អាសយដ្ឋានស្ថិតនៅផ្លូវ ៥៩៨ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ៕