Sergio Ramos ថា Real Madrid នៅតែអាចលើកពានផ្សេងៗ បើទោះជាអត់ Ronaldo ក្តី
Real Madrid ត្រូវជួបជាមួយ Atletico Madrid នៃការប្រកួតពានរង្វាន់ UEFA Super Cup 2018 នាវេលាម៉ោង២ទៀបភ្លឺចូលថ្ងៃព្រហស្បតិ៍ ក្នុងនាមជាជើងឯក UEFA Champions League និង ជើងឯក Europa League។ ដោយឡែកនេះគឺជាប្រកួតផ្លូវការលើកដំបូងរបស់ក្រុមអធិរាជសដែលគ្មានវត្តមានរបស់ Cristiano Ronaldo ប៉ុន្តែយ៉ាងណាក្តីប្រធានក្រុម Sergio Ramos បានក្រុមរបស់ខ្លួននៅតែអាចឈ្នះពានបានដដែល។
ខ្សែការពារខាងលើបានបន្ថែមទៀតថា៖ “ការបាត់បង់កីឡាករសំខាន់ពិតជារឿងគួរឲ្យសោកស្ដាយ ប៉ុន្តែវាមិនមែនជាហេតុផលធ្វើឲ្យយើងលែងឈ្នះពាននោះឡើយ។ Real បានឆ្លងកាត់រឿងរ៉ាវលំបាកបែបនេះច្រើនមកហើយកាលពីអតីតកាល ហើយទីបំផុតយើងនៅតែឈ្នះ។ កីឡាករទាំងអស់ត្រូវតែប្រឹងប្រែងដើម្បីក្រុមមិនថាមានរឿងអ្វីកើតឡើងទេ”។
គួររំលឹកថា Juventus បានបំពេញការផ្ទេរយក Cristiano Ronaldo ពី Real Madrid ក្នុងតម្លៃ១១២លានអឺរ៉ូកាលពីថ្ងៃអង្គារទី១០ខែកក្កដា ដោយកីឡាករវ័យ៣៣ឆ្នាំខាងលើត្រូវបានគេរាយការណ៍មកថានឹងទទួលបានថ្លៃនឿយហត់៥សែនផោនក្នុងមួយសប្ដាហ៍អំឡុងកិច្ចសន្យា៤ឆ្នាំ៕