រឿង សោភ័ណ្ឌ ចេញទៅប្រកួតនៅប្រទេសមីយ៉ាន់ម៉ា
យោងតាមការបង្ហាញរបស់ក្លិបប្រដាល់ Cambodian Top Team បញ្ជាក់ថាអ្នកប្រដាល់គុនខ្មែរ កណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បានចូលរួមដំណើរជាមួយក្លិប CambodianTop Team ក្នុងការចេញទៅប្រកួតនៅក្រៅប្រទេសសម្រាប់ព្រឹត្តិការណ៍ធំៗនានា ។
ការប្រកួតក្រៅប្រទេសជាមួយក្លិបរបស់លោក ហ៊ុន ចាន់រាជ លើកដំបូងរបស់ម្ចាស់ខ្សែក្រវាត់៩គ្រឿងគឺប្រកួតនៅប្រទេស មីយ៉ាន់ម៉ា នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ។ សម្រាប់ដៃគូ និង ព័ត៌មានលម្អិត MSR នឹងជម្រាបជូនបន្ថែមទៀត ។