ខ្សែការពារ ខែក ខេមរិន្ទ លាក្លិបក្រសួងការពារជាតិ ក្រោយរួមរស់១៣ឆ្នាំ
ខ្សែការពារ ខែក ខេមរិន្ទ បានបង្ហាញពីការចាកចេញពីក្លិបក្រសួងការពារជាតិ ( Tiffy Army ) បន្ទាប់ពីបានរួមជាមួយក្លិបទ័ពនេះ អស់រយៈពេល ១៣ ឆ្នាំកន្លងមក និងធ្លាប់ជួយក្លិបឈ្នះពានជាច្រើនផងដែរ ។
ខ្សែការពារ ខែក ខេមរិន្ទ ៖ ខ្ញុំសូមអគុណថ្នាក់ដឹកនាំ tiffy Army នឹងលោកគ្រូៗជាពិសេសបងប្អូនកីឡាករ army ដែលបានបង្កើតស្នានដៃរួមគ្នាជាច្រើនសំរាប់ក្លឹប នេះដល់ពេលយើងត្រូវបែកគ្នាហើយ ជូនពរ Tiffy Army ជោគជ័យនៅរដូវកាលថ្មី ។
ការចាកចេញនេះប្រហែលរូបនេះគេមិនទាន់ណាឆ្ងាយនោះទេ ដោយអាចដឹកនាំយុវជននៅក្លិបនេះរឺអាចធ្វើជាគ្រូជំនួយ ពីព្រោះកន្លងមក រូបគេធ្លាប់ដឹកនាំក្លិបមិនមែនអាជីព និងស្ម័គ្រចិត្តមួយចំនួនទាំងកម្រិតក្រុង, ស្រុក និងខេត្ត ដើម្បីក្រេបជញ្ជក់បទពិសោធពីការងារជាគ្រូបង្វឹក។
គួរដឹងដែរថា ខែក ខេមរិន្ទ ផ្ដើមអាជីពចូលរួមជាមួយឈុតធំក្លិបបាល់ទាត់នៅសមាគមកងយោធពលខេមរភូមិន្ទ ឆ្នាំ២០០៩ ដោយធ្លាប់ជួយក្លិបឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន នៅឆ្នាំ ២០១០ , ២០១៦ និង ២០១៨ និងធ្លាប់ជាប់ជម្រើសជាតិទាំងកម្រិតយុវជន និងក្រុមធំទៀតផង ៕