CR7 បដិសេធរឿងវិលទៅ Sporting Lisbon វិញ
Cristiano Ronaldo បានបដិសេធពាក្យចចាមអារ៉ាមដែលថា រូបគេនឹងត្រលប់ទៅប្រកបអាជីពនៅព័រទុយហ្គាល់វិញ ដោយចូលរួមជាមួយក្រុមដើម Sporting Lisbon។
កីឡាករកំពុងជាប់កុងត្រានៅ Manchester United បានហៅដំណឹងដែលចុះផ្សាយដោយ Sport TV Channel ថា ជាព័ត៌មានក្លែងក្លាយ ឬ Fake News។
ដោយឡែក ថ្មីៗនេះ មានប្រភពមានពីព័រទុយហ្គាល់ថា បានផ្សាយថា លោក Jorge Mendes ដែលជាអតីតតារាឆ្នើម Real Madrid ដដែលបានទាក់ទងទៅកាន់ Sporting Lisbon រឿងអាចផ្ទេរលើកិច្ចសន្យាខ្ចី។
យ៉ាងណា កិច្ចសន្យារបស់គេនៅ Old Trafford នឹងដាច់ក្នុងខែមិថុនា ឆ្នាំ២០២៣ ដូច្នេះថ្នាក់ដឹកនាំក្រុមបិសាចក្រហមមិនចង់បញ្ចេញរូបគេនៅពេលនេះទេ៕