អធិរាជស Real Madrid ពិចារណាសំរេចក្តីសុបិន្តរបស់ Miguel Almiron
ខ្សែបំរើជនជាតិប៉ារ៉ាហ្កាយ កំពុងទទួលបានការចាប់អារម្មណ៏ខ្លាំងពី Real Madrid ខណៈដែលរូបគេកំពុងជួយក្រុមជំរើសជាតិក្នុងព្រឹត្តិការណ៏ Copa America ដែលត្រូវប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយ។
ខ្សែបម្រើវ័យ 25 ឆ្នាំរូបនេះគឺជាផ្នែកមួយដ៏សំខាន់របស់ប៉ារ៉ាហ្គាយដែលត្រូវជួបម្ចាស់ផ្ទះប្រេស៊ីលនៅវគ្គ៨ក្រុម ស្របពេលដែលការប្រកួតក្នុងពូលគេស៊ុតបញ្ចូលទីបាន ២គ្រាប់ផងដែរ។ យោងតាមរបាយការណ៍ក្នុងស្រុក ក្រោយពេលដែល Almiron ជួយអោយប៉ារ៉ាហ្កាយស្មើ 1-1 ជាមួយអាហ្សង់ទីន បានធ្វើអោយរូបគេទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្រុមស្តេចសដែលកំពុងស្ថិតក្រោមការដឹកនាំរបស់ Zinedine Zidane ។
Miguel Almiron បច្ចុប្បន្នជាកីឡាកររបស់សារិការព្រៃ Newcastle United ដែលនាំចូលពី Atlanta United ក្នុងក្របខ័ណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិកកាលពីខែមករា ហើយកំពុងត្រៀមខ្លួនសម្រាប់រដូវកាលក្រោយក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែយ៉ាងណាក៏រូបគេក៏ស្ថិតក្នុងការពិចារណារវាងភាគីផ្សេងចំពោះការចង់បានពី Real Madrid។
ចំពោះលក្ខ័ណ្ឌតំលៃខ្លួននិងរឿងផ្សេងគេមិនទាន់បានបញ្ចេញនៅឡើយទេ ប៉ុន្តែ Almiron ជាកីឡាករមានសក្តានុពលខ្លាំងសំរាប់ក្រុមជំរើសជាតិដែលសារិការព្រៃ Newcastle ទិញមកក្នុងតំលៃខ្លួនដ៏ថ្លៃ ២១លានអឺរ៉ូ៕