Mount ទំនងមិនអាចជួយអង់គ្លេសបានទេ ព្រោះទើបវះថ្គាមទ័លហើយ
ខ្សែបម្រើ Mason Mount របស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសទំនងអវត្តមានពីការប្រកួតជម្រុះ FIFA World Cup 2022 តទល់ជម្រើសជាតិអាល់បានី នៅរាត្រីថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា។
អវត្តមាននេះដោយសារតែតារាក្លិប Chelsea ទើបវះកាត់ថ្គាមទ័លហើយកាលថ្ងៃអាទិត្យកន្លងទៅ និងមិនទាន់រាយការណ៍សម្រាប់ការចូលរួមការប្រកួត។
ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសបានពិនិត្យស្ថានភាពរបស់ Mount និងបានបង្ហាញក្ដីសង្ឃឹមថា គេអាចចូលរួមជួយក្រុមបាន។
យ៉ាងណា មើលទៅភាគរយច្រើនណាស់ដែលកីឡាករធ្លាប់ត្រូវបាន Derby County ខ្ចីពី Chelsea រូបនេះមិនអាចលេងបាន ហើយក៏មិនច្បាស់ថា អាច fit ទាន់ដំណើរទៅប្រកួតតទល់កោះសាំងម៉ារុំាង ជាបន្តឬយ៉ាងណា។
គួរដឹងដែរថា អង់គ្លេសត្រូវការតែ៤ពិន្ទុទៀតប៉ុណ្ណោះពីការប្រកួត២លើកចុងក្រោយនេះដើម្បីធានាកៅអីទៅកាតារ ឆ្នាំ២០២២ ដោយស្វ័យប្រវត្តិ៕