
ព្រឹត្តិការណ៍កីឡាហែលទឹកជើងឯកយុវជនអាស៊ី អាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ ចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃសុក្រនេះហើយ
ការប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាហែលទឹកជើងឯកយុវជនអាស៊ី អាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ បានចាប់ផ្តើមដំណើរការជាផ្លូវការ នាព្រឹកថ្ងៃសុក្រទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះហើយ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ មរតកតេជោ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

រូបភាព៖ សហព័ន្ធហែលទឹកកម្ពុជា
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានឱ្យដឹងថា ព្រឹត្តិការ ណ៍ជើងឯកអាស៊ី អាគ្នេយ៍យុវជននៅកម្ពុជានេះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុប ៤០៦នាក់ ក្នុងនោះមាន អត្តពលិកសរុប២៩០នាក់ ដោយត្រូវប្រជែងមេដាយមាស លើវិញ្ញាសាសរុបចំនួន១០៥វិញ្ញាសារយៈពេល៣ថ្ងៃ ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែមិថុនា ហើយក្នុងថ្ងៃទី១ ដែលជាថ្ងៃបើកឆាក មាន៣៩វិញ្ញាសា ថ្ងៃទី២ និងថ្ងៃទី៣ មាន៣៣ វិញ្ញាសាដូចៗគ្នា ដោយផ្តោតសំខាន់លើអត្តពលិកថ្នាលចន្លោះអាយុ១៣ឆ្នាំ ដល់១៨ ឆ្នាំ ខណៈសហព័ន្ធខ្មែរ កីឡាហែលទឹកបានត្រៀមកីឡាករ កីឡាការិនីថ្នាលរបស់ខ្លួនចំនួន២០នាក់ និងគ្រូបង្វឹក ប្រតិ ភូចំនួន៥នាក់៕