ជំនួបលើកទី៣នេះ តើ នី សុភី អាចបែកដោយកីឡាករថៃ ម៉ាណាវថង នៅសង្វៀនស៊ីអិនស៊ី ទៀតទេ?
អ្នកប្រដាល់គុនខ្មែរ នី សុភី ( ឡុង សុភី) ត្រូវជួបជាមួយអ្នកប្រដាល់គុនថៃ ម៉ាណាវថង ជាលើកទី៣ក្នុងទឹកដីកម្ពុជា នាសង្វៀន CBS ក្នុងកម្មវិធី គ្រូនសានល្ងាចថ្ងៃសុក្រនេះ។ ២ប្រកួតកន្លងទៅរបស់អ្នកទាំង២ ដោយជំនួបលើកដំបូងបានត្រឹមប្រកួតស្មើពិន្ទុគ្នា តែខាងគុនថៃ បានបន្សល់ស្នាមបែកលើផ្ទៃមុខគុនខ្មែរចំនួន៥ថ្នេរ ក្រោយពី នី សុភី ខកខានបែកជាង៥ឆ្នាំមកហើយ ក្រោយមកទៀតរំលងបានតែ២សប្តាហ៍ជួនជាចៃដន្យ អ្នកលេងគុនប្រយុទ្ធទាំង២ក៏មាននិស្ស័យជួបគ្នាម្តងទៀតនៅសង្វៀនអាស៊ីអាគ្នេយ៍ គ្រានោះគុនខ្មែរក៏បានដេញវៃគុនថៃរហូតទាល់តែឈ្នះពិន្ទុ តែមិនមាននរណាមានស្នាមបែកនោះទេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សម្រាប់ជំនួបលើកទី៣នៅសង្វៀន CBS ក្នុងសប្តាហ៍នេះវិញ MSR បានសួរទៅ នី សុភី អំពីជំនួបលើកទី៣នេះ សុភី ក៏បានឆ្លើយមកវិញថា គុនថៃរូបនេះពិតជាល្អ ទាំងជំហររឺង និងមានក្បាច់វ៉ៃបកមកយើងវិញភ្លាម ប្រសិនបើយើងធ្វេសប្រហែស។ ជាមួយគ្នានោះ នី សុភី ក៏បាននិយាយពាក្យចុងក្រោយថា រូបគាត់នឹងប្រឹងប្រែងយកឈ្នះកីឡាករថៃនេះជាបន្តទៀត។
សូមបញ្ជាក់ថា ម៉ាណាវថង គឺជាអ្នកប្រដាល់គុនថៃមួយរូបដែលមានជំហររឹងល្អ ហើយក៏កម្រមានគុនខ្មែររូបណា អាចផ្តួលឲ្យគេបោះបង់ការប្រកួតដោយងាយៗនោះណាស់ សូម្បីតែ រឿង សោភ័ណ្ឌ ក៏ពិបាកនឹងផ្តួលឲ្យថៃនេះបោះបង់ការប្រកួតដោយងាយៗដែរ ពោលគឺជួប រឿង សោភ័ណ្ឌ ៣លើក គឺគុនខ្មែរឈ្នះទាំង៣ ដោយឈ្នះពិន្ទុ២ពីលើ និងផ្តួលឲ្យបោះបង់ការប្រកួតក្នុងទឹក៣តែមួយលើកគត់។
ក្រៅពី នី សុភី ប្រកួតជាមួយ ម៉ាណាវថង ក៏មានការប្រកួតគូអន្តរជាតិមួយទៀតផងដែរ គឺជាការជួបគ្នារវាងគុនខ្មែរ វៀត ប៊ុនឌឿន ប្រកួតជាមួយគុនថៃ នុមស្ទឹក រួមជាមួយគូពិសេសជាច្រើនទៀត។ ផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង៥និង៣០នាទីល្ងាចតទៅ នៅCNC៕