
រឿង សោភ័ណ្ឌ ឡើងប្រកួតឆាប់ៗនេះក្រោយមកពីបារំាង
បន្ទាប់ពីស្ពាយខ្សែក្រវាត់ពីរគ្រឿងនិងពានមួយពីបារាំងមកដល់ទឹកដីកំណើតកាលយប់ម្សិលមិញ អ្នកប្រដាល់គុនខ្មែរកណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បង្ហើបថាមិនសម្រាកនោះទេ ពោលឡើងប្រកួតនៅទឹកដីកម្ពុជាវិញក្នុងពេលឆាប់ៗនេះ ។
ម្ចាស់ខ្សែក្រវាត់៩គ្រឿង បានអោយដឹងថា៖ ពិតជាសប្បាយចិត្តដែលសម្រេចបំណងក្នុងការ ប្រកួតនៅទឹកដីប្រទេសបារាំងដោយបីប្រកួតឈ្នះទាំងអស់តែម្តង ហើយនឹងឡើងប្រកួត នៅសង្វៀនក្នុងស្រុកឆាប់ៗនេះព្រោះតាមស្ថានីយ៍ទូរទស្សន៍បានកក់ទុករួចរាល់ហើយ ។
សូមបញ្ជាក់ថា ៖ បីប្រកួតរបស់ រឿង សោភ័ណ្ឌ នៅទឹកដីប្រទេសបារាំងលើកទីមួយធ្វើឡើងកាលថ្ងៃទី១៤ មេសា រូបគេបានយកឈ្នះកីឡាករម៉ារុក ដណ្តើមបានខ្សែក្រវាត់មួយ ខណៈ ប្រកួតលើកទីពីរ ឈ្នះម្ចាស់ផ្ទះ Djaadane Abderrezzag ទទួលបានខ្សែក្រវាត់មួយទៀត និង ប្រកួតចុងក្រោយបន្តទទួលបានជ័យជម្នះលើកីឡាករ អាឡឺម៉ង់ Hassan Brandt កាលពីថ្ងៃ ទី៣ មិថុនា ទទួលបានពានរង្វាន់មួយ ផងដែរ ៕