![](https://www.msrsport.com/wp-content/uploads/2018/11/22.jpg)
ក្រោយចាញ់ ស៊ីនមុន្នី វង្សណយ មកជួបប្រធានកីឡាCBS (មានវីដេអូ)
![](https://www.msrsport.com/wp-content/uploads/2018/11/photo_2018-11-03_09-58-05-1024x554.jpg)
វង្សណយ និង កីឡាករថៃ ស៊ីុនមុន្នី
ដោយសារការត្រៀមខ្លួនមិនបានល្អ សាច់នៅស្រគៀរពេញខ្លួន គឺជាហេតុបណ្តាលឲ្យកូននាគខេត្តប៉ៃលិន វង្សណយ មានបំណងចង់ប្រកួតម្តងទៀតជាមួយអ្នកប្រដាល់មកពីខេត្តសុរិន្ទ ប្រទេសថៃ ស៊ីនមុន្នី ខណៈដែលរូបគេចាញ់កីឡាកររូបនេះដោយបោះបង់ការប្រកួតត្រឹមទឹកទី៣នាសង្វៀនស៊ីអិនស៊ីកាលពីថ្ងៃសុក្រម្សិលមិនេះ។
![](https://www.msrsport.com/wp-content/uploads/2018/11/22-1024x576.jpg)
វង្សណយ និង ប្រធានកីឡាCBS លោក ស៊ីថូ ណាថាន់
បុរសត្រាចរមកពីខេត្តប៉ៃលិនរូបនេះក៏បានបញ្ជាក់លើនេះថា តាមពិតទៅថៃរូបនេះគេល្អណាស់ ពោលគឺចេះបិទក្បាច់វ៉ៃកែង ចេះវ៉ៃខាវកាត់ ជំហររឹង ពិបាកក្នុងការវ៉ៃកែងណាស់ តែទោះជាយ៉ាណាក្តី អ្នកប្រដាល់គុនខ្មែរ វង្សណយ ក៏នៅតែមានបំណងចង់ប្រកួតជាមួយអ្នកប្រដាល់គុនថៃរូបនេះម្តងទៀត។ ក្នុងជំនួបនិយាយលេងជាមួយលោក ស៊ីថូ ណាថាន់ និងប្រធានចាប់គូប្រកួតនៅCBS វង្សណយ បាននិយាយថា ថ្ងៃក្រោយបើត្រូវប្រកួតប៉ៈ ស៊ីនមុន្នី ម្តងទៀត សុំជូនដំណងឲ្យរូបគេបានដឹង២សប្តាហ៌មុនមក ដើម្បីត្រៀមខ្លួនហ្វឹកហាត់ឲ្យបានល្អជាងនេះ។
![](https://www.msrsport.com/wp-content/uploads/2018/11/23-1024x594.jpg)
វង្សណយ និង ប្រធានចាប់គូCBS លោក ម៉ា ស៊ីថេត
គួរបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរលំដាប់ជួរមុន ភាគច្រើនសឹងតែប្រកួតជារៀងរាល់សប្តាហ៌ទៅហើយ ដោយសារមានសង្វៀនជាច្រើនត្រូវការគុនខ្មែរទាំងនោះ ខណៈដែលពន្លកគុនខ្មែរមានការអភិវឌ្ឍន៌យឺតនូវឡើយ៕ មានវីដេអូនៅខាងក្រោម