សុខ ធី ប៉ះ ឡឺសិលា ជាលើកទីពីរនៅ One Championship
កាលពីថ្ងៃទី ០១ ខែវិច្ចិកា គេហទំព័រផ្លូវការរបស់ស្ថាប័ន One Championship បានបង្ហាញពីការប្រកួត រវាង សុខ ធី (កាកា) ជាមួយអ្នកប្រដាល់ចាស់វស្សារបស់ថៃ ឡឺសិលា អមដោយសំនួរថា តើអ្នកគាំទ្រ នៅចាំការប្រកួតនេះដែរ រឺ ទេ? ចង់ឃើញការប្រកួតរបស់ពួកគេម្តងទៀតនៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅទីក្រុង ហ្សាកាតា ដែររឺទេ ?
ការអោយតំរុយដូចនេះខាង MSR បានធ្វើការសាកសួរទៅ សុខ ធី ផ្ទាល់ហើយអ្នកប្រដាល់ខេត្ត បន្ទាយមានជ័យ បានបង្ហើបថានៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះរូបគេទទួលដំណឹងមកថា ពិតជាធ្វើការប្រកួតជាលើកទីពីរជាមួយកីឡាករថៃ ឡឺសិលា នៅប្រទេស ឥណ្ឌូនេស៊ី ប្រាកដមែន។
គួររំឡឹកថា សុខ ធី ធ្លាប់ចាញ់ពិន្ទុកីឡាករថៃ ឡឺសិលា ម្តងកាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសចិន ប៉ុន្តែការប្រកួតនោះត្រូវបានលោក ហ៊ុន ចាន់រាជ និងគ្រូបង្វឹក សាន សៅយ៉ាន់ បានដាក់ពាក្សបណ្តឹងមិនទទួលយកលទ្ធផលចាញ់ ហើយខាងអ្នករៀបចំ One Championship បានទទួលស្គាល់ និងបានសងជម្ងឺចិត្តបន្ថែមលើតម្លៃខ្លួនអោយ សុខ ធី ចំនួន ៥ពាន់ដុល្លារ ផងដែរ ៕