លោកគ្រូ ហ៊ុន ចាន់រាជ ធ្វើខ្សែក្រវាត់ផ្ទាល់ដៃសម្រាប់កុមារគុនខ្មែរ
លោកគ្រូ ហ៊ុន ចាន់រាជ ដែលជាស្ថាបនិកកម្មវិធីកុមារគុនខ្មែរ បានក្លាយជាមនុស្សដំបូងគេនៅកម្ពុជាដែលបានធ្វើខ្សែក្រវាត់ផ្ទាល់ដៃ សម្រាប់រៀបចំកម្មវិធី កុមារគុនខ្មែរ ។
ម្ចាស់ក្លឹបប្រដាល់ Cambodian Top Team បានបញ្ជាក់ប្រាប់ MSR SPORT ថា លោកមានគម្រោង សម្រាប់បណ្តុះបណ្តាលកុមារគុនខ្មែរអោយឈានទៅកាន់ កម្រិតអន្តរជាតិ តាមរយៈកម្មវិធីស្តង់ដារ ផងដែរ ហើយនេះជាជំហានដំបូងដែលលោកធ្វើខ្សែក្រវាត់ដោយផ្ទាល់ ។ ស្តាប់សំឡេងលោកគ្រូ ហ៊ុន ចាន់រាជ :
សូមបញ្ជាក់ថា លោក ហ៊ុន ចាន់រាជ ដែលជាអ្នកដឹកនាំកីឡាករខ្មែរទៅកម្មវិធីធំៗនៅក្រៅប្រទេស បានបង្កើតកម្មវិធី ប្រដាល់ កុមារគុនខ្មែរ ដែលមានការប្រកួតលក្ខណៈដណ្តើម និងមិត្តភាព ប៉ុន្តែដោយសារបញ្ហា កូវីដ១៩ បានធ្វើអោយកម្មវិធីផ្អាកមួយរយៈមកហើយ ៕