នៅ ស្រីពៅ ចេញទៅប្រកួតនៅថៃជាលើកទី៣
កីឡាការិនីគុនខ្មែរ នៅ ស្រីពៅ នឹងចេញទៅប្រកួតនៅប្រទេសថៃជាលើកទី៣ នៅដើមខែគុម្ភៈ នេះ ខណៈបទពិសោធការប្រកួតពីរដងកន្លងមកនៅប្រទេសជិតខាងរបស់កម្ពុជាមួយនេះកូនសិស្សរបស់លោក ញ៉ូវ ម៉ាក់ មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ដោយមិនរាប់ការប្រកួតលក្ខណៈសកលចូលនោះទេ ។ ការប្រកួតលើកទី៣ នេះគឺនឹងធ្វើឡើងនៅថ្ងៃទី ១ ខែ គុម្ភៈ ឆ្នាំ ២០២០ ក្នុងកម្មវិធី Muay Hardcore លើប្រភេទទម្ងន់ ៥២ គីឡូក្រាមដោយត្រូវប៉ះជាមួយកីឡាការិនីម្ចាស់ផ្ទះ ក្នុងតំណាងគូរងឯកនៃកម្មវិធី ។ ក្រៅពី ស្រីពៅ នៅមានកីឡាករកម្ពុជាមួយរូបទៀតដែលត្រូវប្រកួតក្នុងកម្មវិធីជាមួយគ្នានេះផងដែរគឺកីឡាករ ខាន់ ទិត្យ រឺ បងប្អូនស្គាល់ពីមុនថា រិទ្ធ អាទិត្យ ។
ការប្រកួត២ដងកន្លងមកទៅទឹកដីថៃ នៅ ស្រីពៅ ឈ្នះកីឡាការិនីថៃនៅកម្មវិធី Asean Fight កាលពីឆ្នាំ ២០១៦ និងការប្រកួត One Championship លក្ខណៈ MMA ម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោកឈ្នះកីឡាការិនី Rika ដោយពិន្ទុនាទីក្រុងបាងកក ៕

ឈ្នះកាលពីឆ្នាម ២០១៩

ឈ្នះនៅ Asean Fight ឆ្នាំ ២០១៦