
ដល់ពេលដូរ Fantasy ហើយយកកីឡាកររូបណាខ្លះមើល MSR ទៅ !
សម្រាប់សប្តាហ៍នេះជម្រើសល្អក្នុងយកកីឡាករគួរតែមានសមាជិក Man Utd , Man City រឺ Chelsea ខណៈ Arsenal ត្រូវប៉ះ Liverpool ដូចច្នេះក្រុមទាំងពីរអាចពិបាករើសកីឡាករចេញពីក្រុមខ្លាំងពីរនេះ ក៏ព្រោះតែការរកពិន្ទុមានប្រហាក់ប្រហែលគ្នា ។
កីឡាករដែលបងប្អូនគួរតែមានក្នុងក្រុមសប្តាហ៍នេះ MSR សូមណែនាំខ្សែបម្រើ ខ្សែប្រយុទ្ធ និង ការពារ ៖
ខ្សែបម្រើ ៖
Anthony Martial របស់ក្រុមបិសាចក្រហមមានតម្លៃ £7.4 កីឡាកររូបនេះមិនសូវមាន ការចាប់អារម្មណ៍នោះទេ ប៉ុន្តែសប្តាហ៍មុនគេធ្វើបានយ៉ាងល្អ ។
Raheem Sterling សមាជិករបស់ក្រុមមេឃខៀវតម្លៃ £11.1 មិនដែលខកខានក្នុងការបញ្ជូនបាល់អោយមិត្តរួមក្រុម រឺ រកបានគ្រាប់នោះទេ ។
ខ្សែប្រយុទ្ធ ៖
Harry Kane ខ្សែប្រយុទ្ធរបស់មាន់ខ្នាយមានតម្លៃ £12.4 ច្បាស់ជាអាចគ្រាប់បានក្នុង សប្តាហ៍នេះ ដោយសារក្រុមរបស់គេជួប Wolves ។
Marko Arnautovic ខ្សែប្រយុទ្ធរបស់ West ham តម្លៃ £7.0 ជារើយៗ តែរកបានគ្រាប់ ខណៈសប្តាហ៍ក្រុមរបស់គេធ្វើម្ចាស់ផ្ទះប៉ះក្រុម Burnley ។
ខ្សែការពារ ៖
Marcos Alonso ខ្សែការពាររូបនេះមានតម្លៃ £7.0 ថ្លៃក៏ពិតមែន ប៉ុន្តែរូបគេតែងតែមាន ពិន្ទុច្រើន តាមរយៈបញ្ចូនបាល់ជាដើម ។
Lucas Digne ខ្សែការពាររូបនេះតម្លៃមិនថ្លៃនោះទេ £4.8 ប៉ុន្តែសប្តាហ៍នេះ Eventon មិនសូវធ្វើការធ្ងន់ដោយប៉ះ Brighton ដែលជាក្រុមក្រៅដី ។
នេះជាកីឡាករទាំង៦នាក់ដែលយើងសូមណែនាំ សូមកុំភ្លេចជ្រើសរើសកីឡាកររូបណាដែល បងប្អូនគិតថាអាចរកពិន្ទុបានសម្រាប់ការប្រកួតក្នុងសប្តាហ៍ទី១១ នេះ ៕