អេ ភូថង ៖ ធឿន ធារ៉ា មិនអាចចេះតែកែងមួយមុខទេ សម្រាប់ប្រកួតនៅខ្មែរ
លោក អេ ភូថង ដែលកំពុងបង្ហាត់ ធឿន ធារ៉ា នាពេលបច្ចុប្បន្នបានលើកឡើងថាលោកកំពុងធ្វើអោយ ធារ៉ា ចេះបានច្រើនក្បាច់បន្ថែមទៀតដូចជា ទាត់ ការប្រើកណ្តាប់ដៃ និងជង្គង់ អោយបានល្អ ពីព្រោះការប្រកួតនៅកម្ពុជាមិនអាចចេះតែកែង ដូចប្រកួតនៅសង្វៀន Max Muay Thai នោះទេ ។
អតីតអ្នកប្រដាល់រៀបរាប់ថា ធឿន ធារ៉ា កាលប្រកួតនៅថៃគេប្រើកែងបានល្អ ប៉ុន្តែការប្រកួតនៅស្រុកខ្មែរ ត្រូវចេះក្បាច់បន្ថែមទៀតដោយមិនអាចចេះតែកែងមួយមុខនោះទេ ដូចនេះលោកកំពុងពង្រឹងក្បាច់ផ្សេងៗ ដើម្បីអោយរូបគេធ្វើបានកាត់តែល្អក្នុងការប្រកួតនៅសង្វៀនក្នុងស្រុកនាពេលបច្ចុប្បន្ននេះ ។
ការវិលមកសង្វៀនវិញរបស់កីឡាករគុនខ្មែរ ធឿន ធារ៉ា រូបគេបានយកឈ្នះកីឡាករថៃ នឹងត្រាក់កាន កាលពីសប្តាហ៍មុននាសង្វៀន CBS ខណៈថ្ងៃសៅរ៍សប្តាហ៍នេះរូបគេត្រូវជួបជើងខ្លាំងរបស់ថៃ អាវាតាន នាសង្វៀនប៉ុស្ទ៍ិលេខ ៥ ៕