អ្នកដឹកនាំកីឡាករថៃ មានបំណងចង់ដាក់ ស៊ីង មុន្នី ឲ្យជួប ធឿន ធារ៉ា
បន្ទាប់ពីអ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា បានយកឈ្នះពិន្ទុកីឡាករ នឹង ត្រាក់កាន ក្នុងជំនួបមិត្តភាពនាសង្វៀន CBS រួចមក បានធ្វើឲ្យប្រិយ៍មិត្តគាំទ្រគុនខ្មែរមានការពេញចិត្តចំពោះចង្វាក់ប្រកួតរបស់កីឡាកររូបនេះ។ ព្រោះថា ការខកខានឡើងសង្វៀនរយៈពេលជាង៤ខែពិតមែន តែបច្ចេកទេសក៏ដូចជាកំលាំងគឺមិនថយខ្លាំងប៉ុន្មាននោះទេ ផ្ទុយមកវិញអាវុធដ៏មុនស្រួចរបស់គេនៅតែរហ័សដដែល ទោះបីជាមិនអាចវាយឲ្យកីឡាករថៃ បែកក៏ដោយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ អ្នកដឹកនាំកីឡាករថៃមកប្រកួតស្រុកខ្មែរ លោកក៏បាននិយាយឲ្យដឹងដែរថា លើកក្រោយបើមានឈ្មោះ ធឿន ធារ៉ា ប្រកួតនៅសង្វៀន CBS ម្តងទៀត លោកនិងរៀបចំឲ្យជួបជាមួយកីឡាករ ស៊ីង មុន្នី ដោយលោកយល់ថា អ្នកទាំង២ពិតជាសាកសមប្រកួតជាមួយគ្នា ក៏ដូចជាធ្វើឲ្យសង្វៀននៅ CBS កក្រើកផងដែរ៕