
សែន រ៉ាដេត ពិតជាបានវិលចូលហាត់គុនខ្មែរវិញមែន
ដំណឹងដែលបងប្អូនបានលឺថាជើងខ្លាំងគុនខ្មែរទម្ងន់ស្រាល សែន រ៉ាដេត បានវិញចូលហាត់គុនខ្មែរវិញ ក្រោយខកខានប្រកួតជិត២ឆ្នាំកន្លងមក ជារឿងពិតប្រាកដមែននេះបើយោងតាមការបញ្ជាក់ផ្ទាល់ពី សាម៉ីខ្លួន និងលោកគ្រូ អេ ភូថង ។
លោក អេ ភូថង ដែលគ្រូបង្ហាត់នៅក្លិប ក្រសួងកសិកម្មបានប្រាប់ MSR SPORT ថា រ៉ាដេត ពិតជាបាន មកហាត់ជាមួយលោកពិតមែន ប៉ុន្តែការហាត់នេះរូបគេត្រឹមតែស្ទង់ពីកម្លាំងនិងសមត្ថភាពខ្លួនឯងសិន តែប៉ុណ្ណោះ ដើម្បីចង់ដឹងថាតើអ្វីៗនៅល្អប្រសើរដូចដើមរឺទេ? ។ លោកបន្ថែមថា សែន រ៉ាដេត មិនទាន់ហាត់ពេញទេ ដោយឆ្លៀតពេលហាត់បានខ្លះៗក្រោយពីទទួលដំណឹងភ្លើងខៀវពីថ្នាក់លើក្នុងការឡើង សង្វៀនវិញបាន ។
ចំណែក សែន រ៉ាដេត បានបញ្ជាក់ថា រូបគេពិតជាបានមកហាត់គុនខ្មែរវិញមែន ប៉ុន្តែហាត់នៅពេលចប់ ការហាត់កីឡាវ៉ូវីណាមដែលជិតគ្នានឹងក្លិបប្រដាល់នេះដែរ ហើយការហាត់នេះគឺដើម្បីចង់ឡើងប្រកួតវិញ ពីព្រោះ លោក អេ ភូថង បង្ហើបថារូបគេអាចប្រកួតវិញបាន ។ យ៉ាងណាការវិលឡើងសង្វៀនវិញបាន រឺ មិនបានរបស់អ្នកប្រដាល់ខេត្តកោះកុងរូបនេះនៅមិនទាន់ច្បាស់១០០ភាគរយនៅឡើយទេ ។

អេ ភូថង
សូមបញ្ជាក់ថា សែន រ៉ាដេត ជាជើងខ្លាំងគុនខ្មែរជួរមុខមួយរូបលើប្រភេទទម្ងន់ ៥១គីឡូក្រាម ប៉ុន្តែក្រោយរូបគេចូលជម្រើសជាតិវ៉ូវីណាម មកក៏ខកខានឡើងប្រកួតគុនខ្មែរចាប់តាំងពីអំឡុងឆ្នាំ២០១៧ មក ៕