ឧកញ៉ា ស្រី ចាន់ថន ធានាលើថ្លៃព្យាបាលរបួសបាក់ជើង មឿន សុខហ៊ុច ទាំងអស់
ឧកញ៉ា ស្រី ចាន់ថន បានប្រកាសលើបណ្តាញសង្គមផ្ទាល់ខ្លួនថា លោកនឹងរ៉ាប់រងថ្លៃព្យាបាលទាំងស្រុងលើកីឡាករ មឿន សុខហ៊ុច ដែលបានរងរបួសបាក់ឆ្អឹងជើង បន្ទាប់ពីប្រកួតជាមួយកីឡាករ ឡុង សំណាង កាលពីពីរសប្តាហ៍មុននាសង្វៀន CNC។
ម្ចាស់ 7NG ដែលតែងតែជួយដល់កីឡាករគុនខ្មែរបាន បញ្ជាក់ថា ប្អូន មឿន សុខហ៊ុច រងរបួសបាកជើង ព្រមទាំងជំពាក់ធនាគារទៀត បងនឹងរ៉ាប់រងចេញថ្ងៃព្យាបាលទាំងអស់ ដល់ប្អូន ។
របួសបាក់ឆ្អឹងជើងរបស់កីឡាករក្លិប ពុទ្ធសេរីវង្ស រូបនេះគ្រូពេទ្យអោយសម្រាកព្យាបាលរយះពេល៧ខែទើបអាចឡើងសង្វៀនប្រកួតបានវិញ ធ្វើអោយរូបគេជួបការលំបាកដោយសារអត់មានលុយសម្រាប់បង់រំលោះផ្ទះប្រចាំខែ ខណ:រូបគេពឹងផ្អែកលើការប្រកួតតែមួយមុខសម្រាប់ការចំណាយផ្សេងៗ ៕