
ឡុង សុភី៖ ជាង៥ឆ្នាំមិនដែលមានកីឡាករណាអាចវ៉ៃឲ្យខ្ញុំបែក លើកលែងតែម្នាក់គត់

ឡុង សុភី
អ្នកប្រដាល់គុនខ្មែរជង្គង់ទិព្វ ឡុង សុភី (នី សុភី ) គឺជាកីឡាករមួយរូបពូកែប្រើជង្គង់បានល្អជាងគេក្នុងចំណោមកីឡាករគុនខ្មែរក្នុងប្រភេទទំងន់ចន្លោះពី៦៧ដល់៦៩ ក្រៅពីនេះការប្រើដៃនឹងកែងគឺជាក្បាច់បន្ទាប់បន្សំរបស់គេ។ តែមួយរយះពេលចុងក្រោយនេះ ឡុង សុភី ហាក់បីដូចជាមិនសូវផ្តួលឲ្យដៃគូសន្លប់ក្រោមជង្គង់ប៉ុន្មានទេ ភាគច្រើនឈ្នះចាញ់ដោយពិន្ទុយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ឡុង សុភី និង ឈូកាណាំឆៃ, រូបភាព: Sport Zone
បើនិយាយអំពីការប្រកួតគ្នានៅលើសង្វៀនវិញ ជាង៥ឆ្នាំហើយមិនដែលមានកីឡាករបរទេសណាអាចវ៉ៃឲ្យ ឡុង សុភី ឲ្យមានស្នាមបែកណាស់ លើកលែងតែអ្នកប្រដាល់មុខប្រជាប្រិយ ម៉ាណាវថង ម្នាក់គត់ដែលអាចវ៉ៃឲ្យគុនខ្មែរ ឡុង សុភី បែក៥ថ្នេរ កាលពីជំនួបនៅសង្វៀនCNC ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

កីឡាករគុនថៃ ម៉ាណាវថង
និយាយជាមួយក្រុមការងារMSR ឡុង សុភី ក៏រាងចង់អស់សំណើចខ្លួនឯងដែរ ព្រោះថាប្រកួតជាមួយអ្នកណាៗមិនបែក មកបែកក្រោមផ្លែកែងរបស់កីឡាករថៃ ម៉ាណាវថង។ ឡុង សុភី ក៏បានបន្ថែមទៀតថា កាលពីប្រកួតបែកនាគ្រានោះ ដោយសារតែរបួសប្រអប់ជើងរបស់ខ្លួនមិនទាន់ជាសះស្បើយ មានការពិបាកធាក់ និងទាត់ទៅលើកីឡាករថៃម្នាក់នោះ ដែលជាហេតុធ្វើឲ្យរូបគេត្រូវចូលគៀកដើម្បីវ៉ៃ តែនៅពេលដែលវ៉ៃគ្នាចុះឡើងក៏ភ្លាត់ចូលមួយកែងដោយមិនដឹងខ្លួនតែម្តង។ ក្រោយមក ក៏បានប្រកួតសងសឹកកីឡាករថៃម្នាក់នោះម្តងទៀតនៅសង្វៀនអាស៊ីអាគ្នេយ៍ តែបានត្រឹមតែឈ្នះពិន្ទុតែប៉ុណ្ណោះ៕
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ឡុង សុភី ហ្វឹកហាត់ជង្គង់