ឱកាសល្អ ! ក្លិបប្រដាល់ស្តង់ដា Prodal ជ្រើសរើសកីឡាករចូលហ្វឹកហាត់ដើម្បីឡើងប្រកួត
បារាំងបេះដូងខ្មែរ Bidaut Derek ដែលកំពុងប្រលូកក្បាច់គុនបុរាណខ្មែរក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននិងជាអ្នកគ្រប់គ្រងនៅក្លឹប Prodal fight & fitness studio ដែលក្លិបប្រដាល់លក្ខណៈស្តង់ដាបានប្រកួតជ្រើសរើសកីឡាករគ្រប់ជាតិសាសន៍ដើម្បីចូលរួមហ្វឹកហាត់ ឡើងប្រកួតទាំងក្នុងស្រុកនិងក្រៅស្រុក ។
លោក Bidaut Derek ដែលជាអ្នកប្រដាល់គុនខ្មែរមួយរូបដែរបានបញ្ជាក់ថា ក្លឹបប្រដាល់យើងខ្ញុំត្រូវការជ្រើសរើសកីឡាករដែលមានចំណាប់អារម្មណ៍ចង់ហ្វឹកហាត់ឡើងវៃប្រចាំអោយក្លឹបប្រដាល់របស់យើង អាចមកចុះឈ្មោះហ្វឹកហាត់ផ្ទាល់បាននៅក្លឹបប្រដាល់ ម៉ោងហ្វឹកហាត់គឺចាប់ពីម៉ោង២:៣០រសៀល ដល់ម៉ោង ៤ ល្ងាច។
សូមបញ្ជាក់ថា ក្លិប Prodal fight & fitness studio បានបើកនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៨ ដែលមានទីតាំង នៅផ្លូវ ៥៩៨ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ (ទល់មុខតារាងបាល់ទាត់ Roy7 ) ៕ លេខទំនាក់ទំនង 095 280 078