នៅ ស្រីពៅ និងកីឡាករខ្មែរនៅក្រៅប្រទេសក្លាយជាសមាជិកផ្លូវការសហព័ន្ធ MMA កម្ពុជា
កីឡាការិនី នៅ ស្រីពៅ ដែលអាចប្រកួតបានទាំងគុនខ្មែរ សកល និងគុនចម្រុះ ពេលនេះបានចុះឈ្មោះចូលជាកីឡាកររបស់ សហព័ន្ធយុទ្ធគុនចម្រុះកម្ពុជាជាផ្លូវការហើយ ដើម្បីអាចចេញប្រកួតក្រៅប្រទេសដែលមានការទទួលស្គាល់ដោយសហព័ន្ធ MMA កម្ពុជា ។
ស្រីពៅ ធ្លាប់ប្រកួតគុនចម្រុះទើបតែបានពីរដងប៉ុណ្ណោះ ពោលបានបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធី One Championship ដោយបានយកឈ្នះកីឡាការិនីថៃ រីកា នៅទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ និងលើកទី២ នៅថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៩ នាប្រទេសឥណ្ឌូនេស៊ី ។
សូមបញ្ជាក់ថា មិនមែនមានតែ នៅ ស្រីពៅ ទេដែលបានចុះឈ្មោះក្នុងសហព័ន្ធយុទ្ធគុនចម្រុះកម្ពុជាជាផ្លូវការនៅមានកីឡាករផ្សេងៗទៀតដែលមានទាំងក្នុងស្រុកនិងក្រៅស្រុកដូចជា អែម សុវណ្ណារី , វីរៈ ជ័យ , សួស្តី ចៅ , ចាន់ សំអាត , អារុណា ចាន់រាជ និង នៅ ស្រីពៅ ៕