មូលហេតុដែល ឪពុក ឈុត សេរីវ៉ាន់ថង បដិសេធមិនឲ្យកូនចូលជម្រើសជាតិ!
កំពូលអ្នកប្រដាល់គុនខ្មែរវ័យក្មេង ឈុត សេរីវ៉ាន់ថន ដែលត្រូវបានសហព័ន្ធប្រដាល់គុនខ្មែរ ជ្រើសរើសឲ្យចូលរួមជាមួយក្រុមជំរើសជាតិគុនខ្មែរ តែបានបដិសេធនោះ ឥឡូវយើងបានដឹងការពិតហើយ។ ដោយយោងតាមការបង្ហាះតាម Facebook ឲ្យដឹងពីសំណាក់លោក ឈុត សេរី ដែលត្រូវជាឪពុករបស់ ឈុត សេរីវ៉ាន់ថង និយាយថា៖ ខ្ញុំបាទឈុតសារីជាឪពុកនិងជាគ្រូរបស់ឈុតសេរីវ៉ាន់ថងខ្ញុំបាទសូមអគុណដល់សហព័ន្ធកីឡាប្រដាល់កម្ពុជាដែលបានជ្រើសយកកូនខ្ញុំឱ្យចូលជុំរើសជាតិជាកិត្តិយសរបស់ខ្ញុំណាស់ដែលបានផ្ដលឱកាសឲ្យកូនខ្ញុំតែគួរឱ្យសោកស្ដាយណាស់ដែលកូនខ្ញុំមិនបានចូលជុំរើសជាតិវិញដោយសាវ៉ាន់ថងមានភារកិច្ចមិនអាចទៅបាន។
1.ជាប់ប្រឡងបាក់ឌុបឆ្នាំនេះផង
2.ក្លីបដំណើរការរាល់ថ្ងៃបានវ៉ាន់ថងជាជុំហជួយពង្រឹងសិស្សប្អូននៅក្នុងក្លីប
3.វ៉ាន់ថងនៅក្មេងមិនធ្លាប់បែកពីឪពុកម្ដាយដូចឆ្នេះហើយបានវ៉ាន់ថងមិនអាចចូលជុំរើសជាតិបាន៕