ឃុន ឌីម៉ា មិនដែលចាញ់នរណាក្រៅពី ហ្វុនលួង និង ម៉ៃសុទ្ធ តាំងពីពាក់កណ្តាលឆ្នាំ២០១៧
គ្រប់កម្មវិធីទាំងក្នុងនិងក្រៅប្រទេសគិតចាប់តាំងពី ឃុន ឌីម៉ា ចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ស្រាបៀរកម្ពុជានៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅពាក់កណ្តាលឆ្នាំ២០១៧ កន្លងមក រហូតមកដល់បច្ចុប្បន្ននេះនាគខ្មៅរូបនេះមិនដែលចាញ់កីឡាកររូបណាមួយឡើយក្រៅពីអ្នកប្រដាល់ខេត្តបុរីរម្យ ហ្វុន លួង និង ម៉ៃ សុទ្ធ នៅសង្វៀន ស៊ី អ៊ិន ស៊ី ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ឃុន ឌីម៉ា ចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ស្រាបៀរកម្ពុជានៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ចាប់ពីវគ្គជម្រុះ រហូតដណ្តើមបានខ្សែក្រវាត់ពី ឌុម កែវដា រូបគេមិនចាញ់សោះឡើយ ។ ក្រោយឈ្នះខ្សែក្រវាត់នោះ ឌីម៉ា មកចូលរួមលេងខ្សែក្រវាត់គោជល់វគ្គ៧នៅ ស៊ី អ៊ិន ស៊ី ហើយរូបគេក្លាយជាម្ចាស់ខ្សែក្រវាត់មួយគ្រឿងទៀតដោយមិនចាញ់ដៃសោះជាបន្តទៀត ។
ក្រោយជោគជ័យក្នុងស្រុកនេះកូនប្រុសរបស់លោក ហេង ប៊ុនឃីម បានមានឈ្មោះទៅប្រកួតស៊ីហ្គេមនៅម៉ាឡេស៊ី ហើយរូបគេបន្តរក្សាការមិនដែលចាញ់រហូតទទួលបានមេដាយមាស ជូនប្រទេសជាតិ ។ ក្រោយមកមន្ត្រីអាវុធហត្ថរូបនេះមានឱកាសចេញទៅប្រកួតនៅប្រទេសបារាំងហើយដណ្តើមខ្សែក្រវាត់នៅ ទីនោះ ក្រោយឈ្នះពិន្ទុម្ចាស់ផ្ទះ ។
នៅមិនទាន់អស់ទេការប្រកួតមិត្តភាពអន្តរជាតិក្នុងស្រុកផ្សេងៗ ឌីម៉ា មិនដែលចាញ់នោះទេ ក្នុងនោះមានទាំងការប្រកួតកម្មវិធីធំៗ ដូចជាការប្រកួតកម្មវិធី ខ្មែរ-ថៃ ហ្វៃ , កម្មវិធីថ្ងៃបុណ្យអ៊ុទូក , ថ្ងៃឆ្លងឆ្នាំ និងការប៉ះដៃគូខ្លាំង ផ្សេងៗ ទៀត ។
ទោះបីយ៉ាងណាក៏ដោយមានកីឡាករពីររូបមកពីក្លិប ភិតប៊ុនមី ប៉េឡេបុរីរ៉ាំ ដែល ឃុន ឌីម៉ា មិនអាចយកឈ្នះបានក្នុងនោះមាន ម៉ៃ សុទ្ធ ប៉េឡេបុរីរ៉ាំ ប៉ះជាមួយ ឃុន ឌីម៉ា ចំនួនពីរ ដោយកីឡាករថៃឈ្នះម្តង និងស្មើគ្នាម្តង ខណៈ ហ្វូនលួង ជួប ឌីម៉ា ចំនួនពីរដង ឈ្នះ ទាំងពីរដង ៕