នេះគឺជារឿងរ៉ាវនៃជីវប្រវត្តិយ៉ាងសង្វេគមួយចំនួនរបស់អតីតកីឡាករគុនខ្មែរ ភិន សុផល(មានវីដេអូ)
ថ្មីៗនេះ បន្ទាប់ពីអតីតកីឡាករ ឡោ សំណាង បានស្វែងរកសិស្សច្បង ភិន សុផល ឃើញនៅឯជាយដែនរួចមក បានធ្វើឲ្យអ្នកដែលធ្លាប់ស្គាល់គាត់ពីមុនមានការតក់ស្លុតនិងជីវភាពគួរឲ្យសង្វែកពេកក្រៃរបស់អតីតកីឡាករគុនខ្មែររូបនេះ ជាបន្តសូមបងប្អូនស្តាប់នៅជីវប្រត្តិសង្ខេបមួយចំនួនដែលបានចងក្រងដោយលោក Sarath Sun ដូចតទៅ៖ ក្រោយចាញ់សន្លប់ក្រោមដៃ អូត ភូថង កាលឆ្នាំ2004 ភិន សុផល ក៏បានចាកចេញពីប្រភពប្រដាល់ត្រលប់ទៅរស់នៅស្រុកកំនើតឯខេត្តបាត់ដំបងវិញ ដោយមានបញ្ហាជាមួយគ្រួសារ ភិន សុផល ក៏បានអារបំពង់ករខ្លួនឯងបំរុងធ្វើអត្តឃាត តែដោយសារមានការជួយសង្រ្គោះទាន់ គាត់ក៏រួចផុតពីអត្តឃាត តែត្រូវខូចបំពង់ករដែលមិនអាចនិយាយបាន ដោយក្ដីអស់សង្ឃឹម និងខ្មាស់ញាតិមិត្ត និងខ្មាស់បងប្អូនដែលធ្លាប់គាំទ្រស្រលាញ់ខ្លួនដែលជាអតីតជើងខ្លាំងគុនខ្មែរម្នាក់ សុផល ក៏បានរត់ភៀសខ្លួនទៅរស់ក្នុងព្រៃដាច់ស្រយាលមិនឱ្យនរណាដឹង ហើយប្រកបរបរស៊ីឈ្នួលបាញ់ថ្នាំ និងបោចស្មៅចំការឲ្យគេក្នុង1ថ្ងៃបានកំរ៉ៃជាង1ម៉ឺនរៀល ហើយក្នុងមួយថ្ងៃគាត់ត្រូវបាញ់ថ្នាំឲ្យគេឱ្យអស់ 5ធុង ហើយក្នុង1ធុង ទទួលបានកំរ៉ៃ 2000៛ គាត់ថាគាត់ប្រឹងចង់បាញ់ឱ្យបាន10 ធុងដែរ ដើម្បីបានកំរ៉ៃច្រើនជាងនេះ តែគាត់ទៅមិនអាចទៅរួច ដោយសារហត់ខ្លាំងគាត់ស្នាក់នៅក្នុងខ្ទម ក្នុងព្រៃដែលដាច់ស្រយាល គ្មានភ្លើង គ្មានទឹក បើចង់ងូតទឹកត្រូវដើរចំងាយដី 2គីឡូ។ បាត់ពីប្រភពប្រដាល់ជិត 15 ឆ្នាំ គ្មាននរណាដឹងថាគាត់ទៅដល់ទីណា រស់ក៏ស្លាប់ទេ ទើបតែថ្មីៗនេះសិស្សប្អូនគាត់ឡោ សំណាងបានរកគាត់ឃើញនៅជាយដែនថៃពេលឃើញសិស្សប្អូនទៅដល់ គាត់អរខ្លាំងណាស់ ព្រោះមិននឹកស្មានថាបានជួបសិស្សប្អូនម្ដងទៀតទេ គាត់យំផងលោតអោបសិស្សប្អូន ឡោ សំណាង ផង ហើយបាននាំគាត់មកភ្នំពេញ ដើម្បីឱ្យបងប្អូនដែលស្រលាញ់គុនខ្មែរអាចជួយសំរួលដល់ការរស់នៅគាត់បានខ្លះ។
បំណងប្រាថ្នារបស់គាត់គឺចង់បាន ÷
1/. អណ្ដូងទឹក ព្រោះនៅទីនោះព្រៃជ្រៅ មានផ្ទះពលរដ្ឋប្រហែល 10ផ្ទះ ហើយគ្មានទឹកប្រើប្រាស់ទេ
2/. ចង់មានកូនខ្ទមមួយសំរាប់ស្នាក់នៅ
3/. គាត់ចង់មានលុយខ្លះ ដើម្បីចិញ្ចឹមមាន់
ដើម្បីលើកស្ទួយកីឡាប្រដាល់ និងមិនបោះបង់អតីតកីឡាករចាស់ៗ សង្ឃឹមថាស្ថាប័នដែលពាក់ព័ន្ធ និងបងប្អូនស្រលាញ់គាំទ្រគុនខ្មែរទាំងអស់ចូលរួមជួយតាមដែលអាចជួយបាន ហើយសង្ឃឹមថាបងប្អូននឹងមិនដាច់ចិត្តបោះបង់ចោលគាត់ក្នុងគ្រាបែបនេះ។ ជាចុងក្រោយសូមបងប្អូនខ្មែរដែលមេត្តាជួយគាត់ឲ្យសម្រេចដូចបំណងប្រាថ្នាផង ព្រោះនេះគឺជាជីវិតចុងក្រោយរបស់គាត់ហើយ៕ (មានវីដេអូ)
អត្ថបទ៖ Sarath Sun