រូបភាពអតីតកាល បានបណ្តាលឲ្យអាសង្ហាប្តេជ្ញាចិត្តសារជាថ្មី
ស្រលាញ់រាងខ្លួនឯងកាលពីមុន ខ្ញុំនិងខិតខំប្រឹងឡើងវិញ ដើម្បីខ្លួនឯង និងគ្រួសារ ទាំងនេះគឺជាសំដីរបស់អាសង្ហាគុនខ្មែរ ឡៅ ចន្រ្ទា ដែលបានសរសេរនៅលើ Facebook Page ផ្លូវការបស់ខ្លួនកាលពីយប់មិញនេះ។ មួយរយៈពេលក្រោយនេះ ឡៅ ចន្រ្ទា ត្រូវបានបងប្អូននិយមគាំទ្រគុនខ្មែរមួយចំនួនបានរិះគន់ទៅនិងទម្រង់ប្រកួតរបស់គេថាអន់ជាងមុនឆ្ងាយ ហើយថ្មីៗនេះក៏ទើបតែត្រូវបានកីឡាករថៃ កងថៃឡែន វ៉ៃឲ្យសន្លប់ទៀត ដូច្នេះហើយរិតតែធ្វើឲ្យប្រិយ៍មិត្តគាំទ្ររបស់អាសង្ហាកាន់តែមិនពេញចិត្ត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា នៅចុងសប្តាហ៍នេះ ឡៅ ចន្រ្ទា ក៏ត្រូវមានភារកិច្ចប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករថៃ ឃុនក្រុងថេប ផ.ភូងកែវ នៅសង្វៀនCNCក្នុងកម្មវិធីគោជល់ ដោយផ្សាយផ្ទាល់ចាប់ពីម៉ោង៥និង៣០ល្ងាចតទៅ៕