រឿង សោភ័ណ្ឌ រាប់ម្តង ស៊ីងមុន្នី រាប់ពីរដង នៅខេត្តបាត់ដំបង
ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បានយកឈ្នះជើងខ្លាំងចាស់វស្សារបស់ថៃ ស៊ីងមុន្នី នៅទឹកដីខេត្តបាត់ដំបងក្នុងកម្មវិធីអ្នកតស៊ូគោជល់នៅមុនបន្ថិច ។ ការប្រកួតរបស់ពួកគេពិតជាជក់ចិត្តដោយត្រឹមទឹកទី២ រឿង សោភ័ណ្ឌ បានវ៉ៃអោយ ស៊ីងមុន្នី រាប់ចំនួន២ដង ខណៈទឹកទី៣ អ្នកប្រដាល់ថៃបានវ៉ៃអោយ រឿង សោភណ្ឌ័ រាប់វិញម្តង ។ ក្នុងទឹកទី៤និង៥ពួកគេនៅតែបន្តប្តូរកណ្តាប់ដៃគ្នាជាបន្តបន្ទាប់រហូតចប់ការប្រកួតហើយជ័យជម្នះបានទៅ រឿង សោភ័ណ្ឌ ដោយពិន្ទុមិនឯកច្ឆ័ន្ត ៤ ទល់ ១ ៕