ក្រោយពីព្យាបាលច្រមុះជាង១ឆ្នាំ ឥឡូវនេះ យល់ សំអាល ប្រកាសស្វែងរកជំនួយ
យស់ សំអាល គឺជាអ្នកប្រដាល់គុនខ្មែរមួយរូបដែលធ្លាប់ធ្វើការហ្វឹកហាត់នៅក្លឹបឃ្លាំងមឿងកីឡា កីឡាករដែលមានដើមកំណើតខេត្តស្វាយរៀងរូបនេះក៏ជាម្ចាស់ខ្សែក្រវាត់ KWC ( Kunkhmer Warrior Champions) ដែលគ្រានោះស្ថានីយ៍ទូរទស្សន៍MYTV ធ្លាប់បង្កើតកម្មវិធីវៃដាក់ទ្រុងមួយនេះបាន៣រដូវកាល។
បន្ទាប់ពីឈ្នះខ្សែក្រវាត់នេះរួចមក យល់ សំអាល ក៏បានបោះបង់អាជីពនេះមួយរយៈ ដោយទៅធ្វើការបើកឡានអោយគេនៅប្រទេសឡាវ ការលំបាក ភាពនឿងហត់ នឹងអ្នកផ្ទះ ចំណូលតិច សំអាល់ក៏វិលត្រឡប់មកស្រុកកំណើតវិញ គ្រានោះលោកគ្រូ ម៉ា សេរី ក៏បានផ្តល់ឱកាសអោយកីឡាកររូបនេះធ្វើការប្រកួតលក្ខណះអន្តរជាតិជាមួយអ្នកប្រដាល់ថៃ សនដែង ស៊ីតកាំណាន់លឺ ដោយចាញ់ក្នុងទឹក៤។
ក្រោយៗទៀតមក កូនសិស្សលោក សុខ វិជ័យ ក៏នៅតែបង្ហាញខ្លួនជារឿយៗនៅសង្វៀនគុនខ្មែរ តែអរកុសលថ្ងៃមួយនៅពេលដែលរូបគេប្រកួតជាមួយ ថា សារុន ក៏ភ្លាត់ស្នៀតត្រូវ កីឡាករ ថា សារុន វៃអោយខូចខ្ទង់ច្រមុះ ហើយក៏បោះបង់ការប្រកួតក្នុងទឹកទី២។ ចាប់តាំងពីនោះមក សំអាល់ ក៏បោះបង់អាជីពអ្នកប្រដាល់នេះចោលដោយសារតែខូចចម្រុះ។
សព្វថ្ងៃនេះកូនសិស្សលោក សុខ វិជ័យ ដកដង្ហើមបានតែចម្រុះមួយចំហៀងទេ ពោលគឺប្រសិនបើនៅឡើងប្រកួតទៀតនឹងចាញ់ដង្ហើមដៃគូប្រកួតមិនខាន ដូច្នេះហើយទើបកីឡាករគុនខ្មែររូបនេះព្យាយាមរកការងារថ្មី ដោយទៅស៊ីឈ្នួលបើកបរឡានដឹកស៊ីម៉ងអោយគេ ដោយទទួលបានកម្រៃមួយខែ១៥០ដុល្លា។
ហើយនេះក៏ជាការអំពាវនាវដល់សប្បុរសជនដែលមានចិត្តធម៍ មេត្តាជួយដល់កីឡាករគុនខ្មែរ យល់ សំអាល ក្នុងគ្រាដែលកីឡាកររូបនេះកំពុងតែជួបការខ្វះខាតផងដែរ។ នេះជាលេខផ្ទាល់របស់ យស់ សំអាល បងប្អូនអាចទំនាក់ទំនងតាមលេខនេះបាន 096 50 44 027៕