ចាន់ សំអាត ប្រាប់មូលហេតុដែលប្រកួតនៅសិង្ហបុរីតាំងពីខែមិនាទើបប្រកាសលទ្ធផល
អ្នកប្រដាល់គុនខ្មែរ ចាន់ សំអាត បានប្រាប់មូលហេតុដែលការប្រកតក្នុងប្រទេសសិង្ហបុរី តាំងពីថ្ងៃទី៣១ ខែមិនា ក្នុងព្រឹត្តិការណ៌វាយដាក់ទ្រុង One Warrior Series ដែលជាកម្មវិធីថ្មីមួយរៀបចំឡើងដោយ ស្ថាប័ន ONE Championship ទើបប្រកាសលទ្ធផលជាសាធារណៈ។
ខ្លាចាស់ភ្នំដងរែកបានបញ្ជាក់ថា ការប្រកួតនេះរូបគេបានផ្តួលដៃគូដែលជាជនជាតិថៃ ត្រឹមទឹកទីមួយប៉ុណ្ណោះតាមរយៈការប្រើកណ្តាប់ដៃធ្វើអោយអជ្ញាកណ្តាលបញ្ឃប់ ។
សម្រាប់មូលហេតុដែលមិនប្រកាសជាសាធារណៈពេលប្រកួតចប់ព្រោះខាងកម្មវិធី មិនអនុញ្ញាតអោយគ្រប់កីឡាករទាំងអស់ដែលប្រកួតក្នុងកម្មវិធីនេះមិនអោយបញ្ចេញលទ្ធ ផលនោះទេ ព្រោះកម្មវិធីមិនមានផ្សាយផ្ទាល់ដូចនេះគេត្រូវយកការប្រកួតគូនិមួយៗទុកចាក់ ផ្សាយឡើងវិញតាមដំណាក់កាលរហូតផុតគូណាគូនោះអាចបញ្ចេញលទ្ធផលជា សាធារណៈបាន ។
ការប្រកួតរវាង ចាន់ សំអាត និង កីឡាករថៃ ទើបចាក់ផ្សាយកាលពីពេលថ្មីៗនេះ ទើបអាច ប្រកួតលទ្ធផលបាននៅថ្ងៃនេះតែម្តង ខណៈវីឌីអូខាងកម្មវិធីនឹងបញ្ចេញក្រោយគូទាំងអស់ បានចាក់ផ្សាយរួច ។ ក្នុងកម្មវិធីនេះនៅមានកីឡាករ Manual មួយរូបទៀតដែលជាកីឡាករ នៃក្លិប Cambodian Top Team បានប្រកួតនៅទីនោះហើយលទ្ធផលនឹងប្រកាសនៅពេល ខាងមុខនេះៗ ៕