លោកមេទ័ព ថាត្រឹម ឡុង បេនលឿន អត់មានអ្វីពិបាកទេ
ក្រោយឈ្នះពីរដងកន្លងមក សួន ចាន់នី រហ័សនាមលោកមេទ័ពគុនខ្មែរនៅតែបង្ហាញទំនុកចិត្តខ្ពស់ដើម្បីបន្តឈ្នះលើកីឡាករ ឡុង បេនលឿន ដែលរូបគេត្រូវប្រកួតជាមួយលើកទី៣ ក្នុងការដណ្តើមប្រាក់លាន ខារ៉ាប៉ាវ នៅថ្ងៃ សៅរ៍ សប្តាហ៍នេះ ។
អ្នកប្រដាល់នៃក្លិបបក្សីស្លាបដែក បាននិយាយមុនការប្រកួតថា សម្រាប់ការជួបដៃគូចាស់លើកនេះនៅតែមានសង្ឃឹមឈ្នះច្រើន ពីព្រោះការប្រកួតជាមួយគ្នាកន្លងមកមិនសូវពិបាក នោះទេ ប៉ុន្តែក៏មិនមើលស្រាលដៃគូនោះដែរ ។
ប្រវិត្តនៃការប្រកួតជាមួយគ្នាកន្លងមក សួន ចាន់នី ឈ្នះ ឡុង បេនលឿន ទាំងពីរដង ដោយលើកទី១ឈ្នះពិន្ទុ និងលើកចុងក្រោយផ្តួលអោយសន្លប់ក្នុងទឹកទី២ ។
សម្រាប់ការប្រកួតលើកទី៣រវាងកីឡាករទាំងពីរនឹងធ្វើឡើងនាថ្ងៃ សៅរ៍ ទី ៣១ ខែ តុលា ឆ្នាំ ២០២០ ក្នុងកម្មវិធី ដណ្តើមប្រាក់លានខារ៉ាប៉ាវ នាសង្វៀន CBS វេលាម៉ោង ២.៣០ នាទីរសៀល ៕