ផល សោភ័ណ្ឌ ប៉ះសិស្សប្អូនលើកទី២ នាសប្តាហ៍ក្រោយ
អ្នកលេងកែងគុនខ្មែរ ផល សោភ័ណ្ឌ បានបង្ហើបពីការប្រកួតរបស់ខ្លួននាសប្តាហ៍ក្រោយដោយត្រូវប៉ះគូប្រកួតចាស់ដែលជាជើងខ្លាំងវ័យក្មេងកំពុងឡើងសមត្ថភាព លន បញ្ញា នាសង្វៀន បាយ័ន្ត ។ អ្នកប្រដាល់នៃក្លិប តាឡិដំរីមានរិទ្ធ បានបង្ហើបថាបើមិនមានការប្រែប្រួលនោះទេ រូបគាត់នឹងត្រូវជួបសិស្សប្អូនជាលើកទី២ នាសង្វៀនបាយ័ន សប្តាហ៍ក្រោយ ប៉ុន្តែមិនទាន់ច្បាស់ថ្ងៃខែនិងកម្មវិធីអ្វីនៅឡើយ ។ សូមបញ្ជាក់ថា ផល សោភ័ណ្ឌ និង លន បញ្ញា ធ្លាប់ជួបគ្នាម្តងរួចមកហើយ កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅនាសង្វៀនបាយ័ន្ត ដោយគ្រានោះ ផល សោភ័ណ្ឌ ឈ្នះពិន្ទុ ៕