ពេជ្រ សុផាន់៖ បើយើងមិនជួយគ្នាអភិរក្សក្បាច់គុនគ្រូទេ តើឲ្យប្រទេសណាមួយជួយយើង!
ទាំងអ្នកទស្សនា ទាំងអ្នកផ្លុំភ្លេង សុទ្ធតែមានការរអ៊ូរទាំ ចំពោះការគុនគ្រូរបស់កូនសិស្សខ្ញុំ ដោយអ្នកទាំងនោះនិយាយថា គុនគ្រូយូរម្លេះស៊ីម៉ោងណាស់ ចំណែកឯអ្នកភ្លេងវិញ គុនគ្រូយូរម្លេស ផ្លុំចង់ហើមក្រឡទែនហើយ តែពួកគាត់ហាក់ដូចជាមិនយល់អំពីទឹកចិត្តរបស់ខ្ញុំ ដែលកំពុងតែជួយផ្សព្វផ្សាយក្បាច់គុនថ្វាយបង្គំគ្រូដែលជារបស់ដូនតាខ្មែរយើង ដោយលោកមិនចង់ឃើញកីឡាករគុនគ្រូនូវក្បាច់ដដែលៗនោះទេ ហេតុនេះហើយបានជាលោកគ្រូប្រឹងជួយអភិរក្ស ក្រែងលោកបាត់បង់ទៅប្រទេសជិតខាងបាត់ទៅ ណាមួយនៅប្រទេសថៃ ការគុនគ្រូនេះត្រូវការគេអភិរក្សខ្លាំងណាស់នេះគឺជាសំដីរបស់លោកគ្រូ ពេជ្រ សុផាន់ ដែលជាអតីតកីឡាករប្រដាល់គុនខ្មែរមួយរូប ដែលបច្ចុប្បន្ននេះជាគ្រូក្នុងសាលាគុន សហគមន៍១៥៧គុនខ្មែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្លឹបទើបតែបង្កើតថ្មីមួយនេះ កំពុងតែជួយបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយបានចំនួន៩នាក់ ក្រោមការបង្វឹកពីលោកគ្រូ ពេជ្រ សុផាន់ ហើយសព្វថ្ងៃនេះលោកកំពុងតែបង្ហាត់ក្មេងៗឲ្យរៀនថ្វាយគុនគ្រូតាមក្បាច់ជាច្រើន មានដូចជាក្បាច់ ហនុមានទួលភ្នំ ក្បាច់ព្រះរាមថ្លែងស នាគលេងទឹក ស្ទាំងសំដែងរិទ្ធ និងហនុមានសង់ស្ពាន។ល។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាចុងក្រោយលោកគ្រូ ពេជ្រ សុផាន់ ក៏បានសំណូមពរថា បច្ចុប្បន្ននេះស្ថានីយ៍ទូរទស្សន៍មានការប្រកួតគុនខ្មែរច្រើន ដូចនេះសាលាគុនផ្សេងៗទៀតគួរតែរួមគ្នាជួយអភិរក្សក្បាច់គុនខ្មែរនេះកុំឲ្យបាត់បង់ ណាមួយទៀតកីឡាករក្មេងៗជំនាន់ក្រោយអ្នកខ្លះមិនទាន់ដឹងថា ក្បាច់គុនគ្រូនឹងអីគេផង ដូច្នេះហើយលោកសង្ឃឹមថាគ្រប់សាលាគុនខ្មែរនឹងរួមគ្នាអភិរក្សក្បាច់គុនថ្វាយគ្រូមួយនេះ៕