
មាជ សុខរ៉ា ហាត់ជាមួយគ្រូគុនខ្មែរហើយបន្ថែមទៅពង្រឹងសមត្ថភាពជាមួយគ្រូបារាំងត្រៀមប៉ះថៃ
ក្នុងនាមជាម្ចាស់ខ្សែក្រវាត់ដែលត្រូវប៉ះជាមួយដៃគូចាស់ មាជ សុខរ៉ា ប្រឹងប្រែងហ្វឹកហាត់ខ្លាំង ដោយហាត់នៅក្លិបពុទ្ធសេរីវង្សរួច រូបគេក៏បន្តទៅហាត់បន្ថែមទៀតនៅក្លិបរបស់បារាំងបេះដូងខ្មែរ Derek Bidaut ជាមួយគ្រូជនជាតិបារាំង ដើម្បីពង្រឹងសមត្ថភាពទៀត។
អតីតកូនសិស្សរបស់លោក មាស សុខគ្រី រូបនេះបង្ហើបថា បន្ទាប់ពីហាត់ជាមួយលោកគ្រូ ណន រិទ្ធ រួចរូបគេមិនបានឈប់នោះទេ ពោលបន្តមកហាត់នៅក្លិប ( ប្រដាល់ ) ជាមួយគ្រូបង្វឹកជនជាតិបារាំង ដែលពួកគាត់បង្ហាត់និងផ្តល់ទីតាំងហាត់ដោយមិនយកប្រាក់នោះទេ ។
សូមបញ្ជាក់ថា មាជ សុខរ៉ា ត្រូវប៉ះកីឡាករថៃ កេងកាត វ៉.ស៊ូនឺន នៅថ្ងៃអាទិត្យ ទី ១៣ មករា នេះនា សង្វៀនបាយ័ន ចាប់ពីម៉ោង ៦ល្ងាច ខណៈរូបគេធ្លាប់ឈ្នះអ្នកប្រដាល់ថៃនេះម្តងរួចមកហើយក្នុង ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់នៅអាស៊ីអគ្នេយ៍រួចហើយ ៕