Isco និង Asensio មានរបួសមិនអាចលេងបាន ឥឡូវនេះ Modric ក៏មិនអាចចូលលេងអោយ Real Madrid ដែរ
ស្តេចស Real Madrid បានចេញសេចក្តីប្រកាសផ្លូវការថា ខ្សែបំរើ Luka Modric មានបញ្ហារបួសសាច់ដុំភ្លៅ។
នៅរដូវកាលថ្មីនេះ Real Madrid បានជួបបញ្ហារបួសកីឡាករសំខាន់ៗច្រើន ដែលជាផលប៉ះពាល់ក្នុងការរៀបចំទំរង់លេងរបស់លោក Zinedine Zidane។
Luka Modric ត្រូវបានរាប់បញ្ចូលក្នុងបញ្ចីកីឡាកររបួសជាមួយមិត្តរួមក្រុមផ្សេងទៀតដូចជា៖ Isco, Marco Asensio និង Brahim Diaz ជាដើម។ ប៉ុន្តែ James Rodriguez និង Eden Hazard បានត្រៀមខ្លួនរាល់ហើយសំរាប់ការប្រកួតនៅសប្តាហ៏នេះ។
គេមិនទាន់កំណត់បានថារបួសរបស់ Modric និងជាវិញនៅពេលណានោះទេ គ្រាន់តែដឹងថារូបគេមិនអាចចូលរួមជាមួយ Real Madrid សំរាប់ការប៉ះជាមួយ Levante នៅថ្ងៃសៅរ៍នេះបានឡើយ៕