
ទៀតហើយ! Balottelli ផ្ទុះរឿងកូរក្លិបថ្មី
នាពេលថ្មីៗ មានលេចឮព័ត៌មានថា ខ្សែប្រយុទ្ធ Mario Balotelli មិនបានចូលរួមហ្វឹកហាត់នៅក្រុមថ្មី FC Sion ឡើយ ដោយរូបគេដើរលេងស៊ីផឹកដាច់យប់ និងមិនបានផ្ដល់ដំណឹងទៅក្លិបទេ។
គេបានឃើញរូបភាព Balotelli បណ្ដើរស្រីចេញពីក្លិបក្នុងស្ថានភាពស្រវឹង។ យ៉ាងណា FC Sion មិនបានពណ៌នាអ្វីច្រើនលើដំណឹងនេះទេ។
គួរដឹងដែរថា ខ្សែប្រយុទ្ធអ៊ីតាលីខាងលើបានចូលរួមជាមួយក្លិបស្វីស FC Sion នៅដើមខែកញ្ញា នេះលើកិច្ចសន្យា២ឆ្នាំ។ គេបានចាកចេញពីក្លិបតួកគី Adana Demirspor ក្រោយឈ្លោះគ្នាជាមួយគ្រូបង្គោល Vincenzo Montella៕