ថ្ងៃនេះរកឃើញក្រុមឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ សម្តេច ហ៊ុនសែន
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ (ឆ្នាំ២០២០) ថ្នាក់ខេត្តវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី ២២ ខែ កក្កដា នេះហើយ ដោយ ក្នុងនោះក្រុមខេត្តព្រៃវែង និងខេត្តកែប ត្រូវដើរតួជាម្ចាស់ផ្ទះ ។
ក្រុមខ្លាំង ព្រៃវែង ត្រូវទទួលស្វាគមន៍ សៀមរាប បន្ទាប់ពី ជើងទី១ព្រៃវែងឈ្នះ ២ ទល់០ ចំណែកក្រុមការពារជើងឯក ត្បូងឃ្មុំ ត្រូវធ្វើដំណើរទៅផ្ទះក្រុមខេត្តកែប ប្រកួតវេលាម៉ោង ៣ រសៀល នេះ ដោយជើងទី១ ពួកគេឈ្នះ ២ ទល់ ១ ៕