Sir Alex វិលចូល Man UTD កាន់តួនាទីថ្មី
Sir Alex Ferguson បានវិលទៅ Manchester United វិញ ដោយទទួលតួនាទីជាទីប្រឹក្សាយុទ្ធសាស្ត្រ។
សារព័ត៌មាន Daily Mail រាយការណ៍ថា នាយកប្រតិបត្តិបិសាចក្រហម លោក Richard Arnold បានបង្កើតក្រុមប្រឹក្សាយុទ្ធសាស្ត្រ ដែលក្នុងនោះមាន Sir Alex Ferguson, អតីត CEO លោក David Gill, legend ក្លិបលោក Bryan Robson និងនាយកបាល់ទាត់បច្ចុប្បន្ន គឺលោក John Murtough។
ក្រុមថ្មីនឹងនឹងដើរតួនាទីផ្ដល់ប្រឹក្សាលើយុទ្ធសាស្ត្រដែលមានការអភិវឌ្ឍក្រុមថ្នាល និងទំនាក់ទំនងជាមួយអ្នកគាំទ្រ។ Daily Mail សង្កត់ធ្ងន់ថា តួនាទីថ្មីនឹងជួយលោក Ferguson នៅតែមានឥទ្ធិពលក្នុងក្លិបចាប់តាំងពីចូលនិវត្តន៍ក្នុងឆ្នាំ២០១៣៕