ទស្សនាវីដេអូក្រុមអ្នកចាត់ការ Keisuke Honda ចាញ់ក្រុមម្ចាស់ផ្ទះ Heerenveen ដោយលទ្ធផល៣-២
កាលពីយប់មិញ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បានបង្ហាញខ្លួនលេងពេញម៉ោងឱ្យ Vitesse ទល់នឹងក្រុម Heerenveen នៃការប្រកួតក្របខ័ណ្ឌ Eredivisie នាសប្តាហ៍ទី១៥។
ជាក់ស្តែងក្រុមភ្ញៀវគឺជាអ្នកបាន២គ្រាប់នាំមុខមុននៅវគ្គទី១ ប៉ុន្តែក្រុមម្ចាស់ផ្ទះក៏រកគ្រាប់បាល់វាយបកតាមមកវិញបាន៣គ្រាប់នៅវគ្គទី២ហើយក្រសោកយកបាន៣ពិន្ទុតែម្តង។ យ៉ាងណាក្តី អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ក៏មានឱកាសស៊ុត១ជើងផងដែរប៉ុន្តែត្រូវបានអ្នកចាំទីជួយសង្រ្គោះបាល់បាន។
គិតមកទល់ពេលនេះឈរនៅលេខ៧នៃតារាងពិន្ទុ ខណៈ Heerenveen នៅលេខ៤ នៃក្របខ័ណ្ឌ Eredivisie របស់ប្រទេសហូឡង់។
ទស្សនាវីដេអូហាយឡាយ៖